ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កន្លែងជិះខ្សែរ៉តនៅតំបន់កម្សាន្តបឹងកន្សែង ក្នុងខេត្តរតនគិរី ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ បំផុតសម្រាប់ប្រជាពលរដ្ឋក្នុងក្រុងបានលុង

    BY soknita July 3, 2025
    កន្លែងជិះខ្សែរ៉តនៅតំបន់កម្សាន្តបឹងកន្សែង ក្នុងខេត្តរតនគិរី ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ បំផុតសម្រាប់ប្រជាពលរដ្ឋក្នុងក្រុងបានលុង

    (ខេត្តរតនគិរី)៖ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះពិនិត្យ និងជិះខ្សែរ៉តនៅតំបន់កម្សាន្តបឹងកន្សែង ក្នុងខេត្តរតនគិរី ដែលអាចជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ បំផុតសម្រាប់ប្រជាពលរដ្ឋក្នុងក្រុងបានលុង។

    ក្នុងការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងជិះខ្សែរ៉តគយគន់ទេសភាពធម្មជាតិនារដូវកាលពីបៃតង ពីលើផ្ទះកូនប្រុសសំដៅទៅផ្ទះកូនស្រី ដែលមានដើមឈើខ្ពស់ៗ នៅបឹងកន្សែង ជាបឹងធម្មជាតិមួយ ស្ថិតនៅចំកណ្តាលបេះដូងនៃខេត្តរតនគិរី និងជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយក្នុងខេត្តរតនគិរី។

    គួរបញ្ជាក់ទៀតថា បឹងកន្សែងបានប្រែមុខមាត់ថ្មី ដ៏ស្រស់ត្រកាល និងបានក្លាយជាកន្លែងមានបរិស្ថានស្អាត សោភ័ណភាពល្អ និងជារមណីយដ្ឋានដ៏ទាក់ទាញ ដោយមានការរៀបចំដាក់ឧបករណ៍ហាត់ប្រាណ និងឧបករណ៍សម្រាប់ក្មេងជិះលេងតាមមាត់បឹង មានខ្សែរ៉តជិះលេងកម្សាន្ត មានរៀបចំសួនច្បារស្រស់បំព្រង និងបំពាក់ភ្លើងបំភ្លឺសាធារណៈ សាងសង់រូបសំណាក់គ្រួសារដំរី រូបសំណាក់សត្វអក ព្រមទាំងរូបសំណាកសត្វដ៏ទៃច្រើនទៀត គួរជាទីចាប់អារម្មណ៍ និងជាកន្លែងដ៏ទាក់ទាញបំផុតរបស់ប្រជាពលរដ្ឋក្នុងក្រុងបានលុង និងភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញទៅគយគន់ជាមួយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល៕

    ប្រភព៖ ក្រសួងទេសចរណ៌

    Share This Post:
    MPO4D jitutoto mpo4d Mpoplay