ព័ត៌មានជាតិ
មន្ទីរពេទ្យព្រះកេតុមាលា សហការជាមួយវេជ្ជបណ្ឌិតកងទ័ពជើងទឹកចិន ទទួលការពិនិត្យពិគ្រោះ ព្យាបាល និងវះកាត់ជំងឺត្រចៀក ច្រមុះ បំពង់ក សម្រាប់នាយទាហាន ពលទាហាន
BY soknita
July 3, 2025
(រាជាធានីភ្នំពេញ)៖ នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ នេះ មន្ទីរពេទ្យព្រះកេតុមាលា សហការជាមួយវេជ្ជបណ្ឌិតឯកទេស នៃកងទ័ពជើងទឹករំដោះប្រជាជនចិន នឹងផ្ដល់ការពិនិត្យពិគ្រោះ ព្យាបាល វះកាត់ជំងឺត្រចៀក ច្រមុះ បំពង់ក ចាប់ពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥។

តាមការបញ្ជាក់បន្ថែមរបស់ មន្ទីរពេទ្យព្រះកេតុមាលា បានឱ្យដឹងថា ចំពោះនាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ក្នុង កងយោធពលខេមរភូមិន្ទមេត្តាជ្រាបថា មន្ទីរពេទ្យព្រះកេតុមាលាបានសហការជាមួយវេជ្ជបណ្ឌិតឯកទេសនៃសាកលវិទ្យាល័យកងទ័ពជើងទឹករំដោះប្រជាជនចិន នឹងធ្វើការពិនិត្យពិគ្រោះ ព្យាបាល វះកាត់ជំងឺត្រចៀក ច្រមុះ បំពង់ក ចំនួន ១០០នាក់ និងជំងឺក្រពេញបំពង់ក ចំនួន ៥០នាក់ ដោយឥតគិតថ្លៃ ដែលចាប់ផ្តើមទទួលការចុះឈ្មោះពិនិត្យជំងឺ ពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ នេះតទៅ៕


ប្រភព៖ មន្ទីរពេទ្យព្រះកេតុមាលា