ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមាជិក ប.ស.ស. ចង់បង់ភាគទានទៅកាន់ ប.ស.ស. ដោយខ្លួនឯង ឬហៅ បុគ្គលស្វ័យនិយោជន៍ ត្រូវបំពេញលក្ខខណ្ឌ និងភ្ជាប់ឯកសាទាំងនេះមកជាមួយ

    BY soknita July 4, 2025
    សមាជិក ប.ស.ស. ចង់បង់ភាគទានទៅកាន់ ប.ស.ស. ដោយខ្លួនឯង ឬហៅ បុគ្គលស្វ័យនិយោជន៍ ត្រូវបំពេញលក្ខខណ្ឌ និងភ្ជាប់ឯកសាទាំងនេះមកជាមួយ

    (រាជធានីភ្នំពេញ)៖ បេឡាសន្តិសុខសង្គម បានបញ្ជាក់ថា សមាជិក ប.ស.ស. ដែលជាបុគ្គលស្វ័យនិយោជន៍ ចង់បង់ភាគទានទៅកាន់មក ប.ស.ស. ដោយខ្លួនឯង អាចបង់បាន តែត្រូវបំពេញលក្ខខណ្ឌ និងភ្ជាប់ឯកសាទាំងនេះមកជាមួយផង។

    ចំពោះលក្ខខណ្ឌ និងឯកសាដែលអាចឱ្យបង់ភាគទានទៅកាន់ ប.ស.ស. ដោយខ្លួនឯងបានរួមមាន៖

    – ត្រូវមានអាយុក្រោម៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើសុំ

    – មានប្រកបមុខរបររកចំណូលផ្ទាល់ខ្លួនដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្ស

    – មិនមានប្រើប្រាស់បុគ្គលិកនៅក្នុងសកម្មភាពប្រកបមុខរបររបស់ខ្លួន

    – ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមមានសុពលភាព

    – ត្រូវមានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សម្រាប់ផ្តល់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់លេខ ១២៨៦ ឬ ១២៩៧៕

    ប្រភព៖ បេឡាសន្តិសុខសង្គម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay