អង្គការដើម្បីភាពញញឹមនៃកុមារ កំពុងត្រូវការជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រដើម្បីចូលរៀនក្នុងកម្មវិធីអប់រំ (អាហារូបករណ៍) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
(រាធានីភ្នំពេញ)៖ វិទ្យាស្ថាន ប៉េ អេស អឺ ជូនដំណឹងពី ការជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រដើម្បីចូលរៀនក្នុងកម្មវិធីអប់រំអាហារូបករណ៍ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ទៅលើកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សិស្សមកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា។

រូបតំណាង
តាមការបញ្ជាក់របស់ វិទ្យាស្ថាន ប៉េ អេស អឺ បន្ថែមថា អង្គការដើម្បីភាពញញឹមនៃកុមារកំពុងត្រូវការជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រដើម្បីចូលរៀនក្នុងកម្មវិធីអប់រំ (អាហារូបករណ៍) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦៖
– វិទ្យាស្ថាន ប៉េ អេស អឺ – កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ (សិស្សមកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា)
– ថ្នាក់ពន្លឿនខាងក្នុងមណ្ឌល – កម្មវិធីអប់រំចំណេះទូទៅ (សិស្សមកពីរាជធានីភ្នំពេញប៉ុណ្ណោះ)
– ថ្នាក់ចំណេះទូទៅតាមសាលារដ្ឋ (សិស្សមកពីរាជធានីភ្នំពេញប៉ុណ្ណោះ)
ចំពោះការដាក់ពាក្យស្នើសុំនៅនាយកដ្ឋានអប់រំ និងសង្គម ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ) ពីថ្ងៃចន្ទ-សុក្រ ម៉ោង ៧:៣០ព្រឹក- ៥:៣០ល្ងាច។ ឈប់ទទួលពាក្យ៖ ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ រាល់ព័ត៌មានលម្អិតអាចទាក់ទងទៅកាន់លេខទំនាក់ទំនងផ្តល់ព័ត៌មានលម្អិត ០៩២ ២៩ ៥០ ៥២៕


