ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជានឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៦នៃសហគ្រិនប្រទេសនិយាយ ភាសាបារាំង

    BY soknita July 7, 2025
    កម្ពុជានឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៦នៃសហគ្រិនប្រទេសនិយាយ ភាសាបារាំង

    (រាជធានីភ្នំពេញ)៖ តាមាករចុះផ្សាយរបស់ ក្រសួងការបរទេស កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជានឹងធ្វើម្ចាស់ផ្ទះក្នុងកិច្ចប្រជុំលើកទី៦ នៃសហគ្រិនប្រទេសនិយាយ ភាសាបារាំង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ នៅទីក្រុង Brazzaville នៃសាធារណរដ្ឋកុងហ្គោ។

    ក្នុងនោះដែរ ក្រសួងការបរទេសបានបន្ថែមថា ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ ស៊ុន សុវណ្ណា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៥នៃសហគ្រិនបណ្តាប្រទេសនិយាយភាសាបារាំង (5th REF) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ នៅទីក្រុង Brazzaville នៃសាធារណរដ្ឋកុងហ្គោ ដោយក្នុងឱកាសនោះឯកឧត្តមបានប្រកាសថា កម្ពុជានឹងធ្វើ ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ REF លើកទី៦ នៅឆ្នាំ ២០២៦។

    កិច្ចប្រជុំលើកទី៥នៃសហគ្រិនបណ្តាប្រទេសនិយាយភាសាបារាំងបានប្រព្រឹត្តទៅក្រោម អធិបតីភាព របស់ឯកឧត្តម Denis SASSOU N’GUESSO ប្រធានាធិបតីនៃសាធារណរដ្ឋកុងហ្គោ។ ក្នុងចំណោមឥស្សរជនចូលរួមព្រឹត្តិការណ៍ដ៏ធំនេះមានលោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងឯកឧត្តម Thani MOHAMED SOILIHI រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី និងភាពជាដៃគូអន្តរជាតិ នៃសាធារណរដ្ឋបារាំង។ មន្ត្រីជាន់ខ្ពស់ពីស្ថាប័នសាធារណៈ និងឯកជន តំណាងមកពីស្ថាប័នអន្តរជាតិ និងអ្នកដឹកនាំធុរកិច្ច សរុបជាងមួយពាន់រូប បានចូលរួមធ្វើការផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាប្រឈមក្នុងការអភិវឌ្ឍ ការ ពង្រឹងខ្សែច្រវាក់តម្លៃ និងការជំរុញនវានុវត្តន៍ និងកិច្ចសហការរវាងភាគីពាក់ព័ន្ធផ្នែកធុរកិច្ច នៅក្នុង ពិភពនិយាយភាសាបារាំង។

    ក្នុងជំនួបសំណេះសំណាលជាមួយគណៈប្រតិភូកម្ពុជានាឱកាសបើកកិច្ចប្រជុំប្រធានាធិបតី នៃសាធារណរដ្ឋកុងហ្គោ អគ្គលេខាធិការ OIF នៃកម្ពុជាដែលនឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំប្រធានាធិបតិ នៃសាធារណរដ្ឋកុងហ្គោ អគ្គលេខាធិការ OIF និងរដ្ឋមន្ត្រីប្រតិភូបារាំងបានសម្ដែងការអបអរសាទចំពោះកម្ពុជាដែលនឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅឆ្នាំ ២០២៦។ ថ្លែងក្នុងពិធីបិទកម្មវិធី ឯកឧត្តម ស៊ុន សុវណ្ណា បានសង្កត់ធ្ងន់លើការរួមចំណែកដ៏សំខាន់នៃកិច្ចប្រជុំREF ចំពោះការជំរុញទំនាក់ទំនងសេដ្ឋកិច្ចក្នុងរង្វង់ប្រទេសនិយាយភាសាបារាំង។ ឯកឧត្តមក៏បាន បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការពង្រឹងលំហសេដ្ឋកិច្ចក្រុមប្រទេសនិយាយភាសាបារាំង ឲ្យកាន់តែមានភាពធន់ និងបរិយាបន្ន។

    ឯកឧត្តម ស៊ុន សុវណ្ណា បានជម្រាបប្រតិភូចូលរួមកិច្ចប្រជុំ REF លើកទី៥ អំពីបំណងរបស់ កម្ពុជាក្នុងការបង្កើតការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅកម្ពុជា បន្ទាប់ពីកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនីលើកទី២០ សំដៅពង្រឹងភាពជាដៃគូសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ដោយផ្តោតលើការជំរុញនវានុវត្តន៍ បច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលយុវជន។ ឯកឧត្តមបានអញ្ជើញអ្នកសេដ្ឋកិច្ចពីប្រទេសនិយាយភាសាបារាំងទាំងអស់ ចូលរួមកិច្ចប្រជុំលើក ទី៦នៃសហគ្រិនបណ្តាប្រទេសនិយាយភាសាបារាំង នៅប្រទេសកម្ពុជា នៅឆ្នាំក្រោយ។

    ក្នុងឱកាសកិច្ចប្រជុំ REF លើកទី៥ ឯកឧត្តម ស៊ុន សុវណ្ណា បានជួបជាមួយតំណាងវិស័យ ឯកជនជាច្រើនរូប ដើម្បីកៀរគរការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច និងធុរកិច្ចហ្វ្រង់កូហ្វូនី ដែលនឹង ត្រូវរៀបចំឡើង ក្នុងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅខេត្តសៀមរាប ប្រទេសកម្ពុជា៕

    ប្រភព៖ ក្រសួងការបរទេស

    Share This Post:
    MPO4D jitutoto mpo4d Mpoplay