ព័ត៌មានជាតិ
ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺន៦ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋ និងពលករក្នុងខេត្តកំពង់ចាម ដែលទើបត្រឡប់មកពីប្រទេសថៃ
BY soknita
July 7, 2025
(ខេត្តកំពង់ចាម)៖ តាមការចុះផ្សាយនៅរសៀលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារជាង ១ម៉ឺន៦ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋ និងពលករក្នុងខេត្តកំពង់ចាម ដែលទើបត្រឡប់មកពីប្រទេសថៃ។

ក្នុងឱកាសនាំយកការងារជាង ១ម៉ឺន៦ពាន់កន្លែងនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអមដោយឯឧត្តម គន់ សុភា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្ត មន្ទីរការងារ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ និងជាពិសេសបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន ៦ ដែលមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ១ម៉ឺន៦ពាន់កន្លែង៕


