ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម សរ សុពុត្រា អំពាវដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វ គោ ក្របី ជ្រូក ជួយគ្រប់គ្រង កុំឱ្យពាសវាលពាសកាល ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ

    BY soknita July 8, 2025
    ឯកឧត្តម សរ សុពុត្រា អំពាវដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វ គោ ក្របី ជ្រូក ជួយគ្រប់គ្រង កុំឱ្យពាសវាលពាសកាល ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ

    យោងតាមការចុះផ្សាយពី ក្រសួងងព័ត៌មាន នាព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម សរ សុពុត្រា អំពាវដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វ គោ ក្របី ជ្រូក ជួយគ្រប់គ្រង កុំឱ្យពាសវាលពាសកាល ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ។

    មន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្ត សហការជាមួយរដ្ឋបាល ស្រុកសេសាន បានរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ ក្របី ជូនប្រជាពលរដ្ឋនៅឃុំភ្លុក។

    ជាឱកាសនោះ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា៖ សព្វថ្ងៃនេះ ការចិញ្ចឹមគោ-ក្របីនៅក្នុងខេត្តស្ទឹងត្រែង នៅមានកម្រិត ពោលគឺនៅមិនទាន់បាន អនុវត្តតាមវិធានបច្ចេកទេសឲ្យបានត្រឹមត្រូវនៅឡើយទេ ដោយឡែក ការចិញ្ចឹម របស់ពួកគាត់ គឺនៅតែបន្តការចិញ្ចឹមតាមបែបប្រពៃណី ចិញ្ចឹមដោយព្រលែង គ្មានការថែទាំត្រឹមត្រូវ និង គ្មានចំណីត្រឹមត្រូវ គ្រប់គ្រាន់ បានធ្វើឱ្យសត្វគោ-ក្របី មួយចំនួនជួបប្រទះបញ្ហាសុខភាព ងាយទទួល រងនូវជម្ងឺ និងអាចស្លាប់ជាដើម ហើយក៏បានធ្វើឱ្យកសិករខាតបង់ពេលវេលាការងារ និងថវិកា ។

    ចំពោះថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រីបសុពេទ្យ បានចុះពិនិត្យតាមបណ្តាមូលដ្ឋានដើម្បី ជម្រុញដល់ប្រជាពលរដ្ឋខិតខំ ចិញ្ចឹមសត្វគោ ក្របី មានក្រោលត្រឹមត្រូវ និងធានានូវសន្តិសុខស្បៀង ប្រភពចំណូលគ្រួសារ កត្តាផ្គត់ផ្គង់ក្នុងស្រុក និងក្រៅស្រុក ក្នុងទិសដៅជម្រុញសេដ្ឋកិច្ចរបស់ប្រជាកសិករឱ្យមានការកើនឡើង។

    ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត បានអំពាវដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វ គោ ក្របី ជ្រូក ជាដើម សូមជួយគ្រប់គ្រង កុំឱ្យពាសវាលពាសកាល ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងបង្កការគ្រោះថ្នាក់ចរាចរជាដើម។ខណៈនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដល់មន្ទីរជំនាញដែលបានយកចិត្តទុកដាក់ជា មួយប្រជាពលរដ្ឋ មិនតែសុខភាពប្រជាជនប៉ុណ្ណោះទេ សូម្បីតែសត្វចិញ្ចឹម ក៏ត្រូវបានមន្ទីរជំនាញគ្រប់គ្រងថែរក្សា ពីក្រុមមន្ត្រីបសុពេទ្យ មានភារកិច្ចរកវ៉ាក់សាំង និងដោះស្រាយស្ថានភាព ជំងឺតាមរដូវកាល របស់សត្វថែមទៀតផង។

    នាឱកាសដដែល បានថ្លែងកោតសរសើរ ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអាជ្ញាធរដែនដីទាំងអស់ដែលបានរួមចំណែកធ្វើឱ្យប្រសើរឡើង ចំពោះសុខភាពសត្វចិញ្ចឹមរបស់បងប្អូនប្រជាពលរដ្ឋ ឈានទៅដល់ការកាត់បន្ថយនូវការចំណាយផ្សេងៗនិងចូលរួមចំណែកជាមួយអាជ្ញាធរ ក្នុងការរៀបចំចាត់ចែងគ្រប់គ្រងសត្វចិញ្ចឹម ជាពិសេស សត្វគោ ក្របី មានក្រោលត្រឹមត្រូវ និងធានានូវសន្តិសុខស្បៀង ថែករក្សាឱ្យបាននូវបរិស្ថាន សោភណភាពក្នុងភូមិឋានរបស់ខ្លួន៕


    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay