ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋពលករខ្មែរជាង ៤ម៉ឺននាក់ បានវិលត្រឡប់ចូលប្រទេសវិញតាមច្រកព្រំដែនខេត្តបាត់ដំបង ចាប់ពីមានបញ្ហាព្រំដែន

    BY soknita July 9, 2025
    ប្រជាពលរដ្ឋពលករខ្មែរជាង ៤ម៉ឺននាក់ បានវិលត្រឡប់ចូលប្រទេសវិញតាមច្រកព្រំដែនខេត្តបាត់ដំបង ចាប់ពីមានបញ្ហាព្រំដែន

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រជាពលរដ្ឋពលករខ្មែរជាង ៤ម៉ឺននាក់ បានវិលត្រឡប់ចូលប្រទេសវិញតាមច្រកព្រំដែនខេត្តបាត់ដំបង ចាប់ពីមានបញ្ហាព្រំដែន។

    លោក មាស ដារ៉ា ប្រធាន មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបងបានផ្តល់របាយការណ៍ ថាចាប់តាំងពីមានបញ្ហាព្រំដែន ជាពិសេសការរឹតបន្តឹងការឆ្លងដែន និងបញ្ហាការងារនៅប្រទេសថៃ គិតចាប់ពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ មានប្រជាពលរដ្ឋ និងពលករខ្មែរចំនួន ៤២,១១៦នាក់ ស្ត្រី ១៩,៦១១នាក់ ក្នុងនោះពលករចំនួន ៣៥,៣៦៧នាក់ ស្ត្រី ១៦,២៨២នាក់បានត្រឡប់មកប្រទេសវិញតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបង ។

    ទន្ទឹមនឹងការវិលត្រឡប់របស់ពលករខ្មែរនេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង រួមជាមួយអាជ្ញាធរ មន្ទីរអង្គភាពពាក់ព័ន្ធផ្សេងៗទៀត បាននឹងកំពុងអនុវត្តន៍ការសម្របសម្រួលមួយចំនួននៅតាមច្រកទ្វារព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដើម្បីជួយសម្រួលដល់ពលករវិលត្រឡប់ចូលប្រទេសវិញ ។

    លោកប្រធានមន្ទីរការងារបានបញ្ជាក់បន្ថែមថា មន្រ្តីក្រសួង និងមន្ទីរការងារ អាជ្ញាធរមន្ទីរពាក់ព័ន្ធ បានប្រចាំការ នៅច្រកទ្វារព្រំដែន ដើម្បីការទទួលស្វាគមន៍ប្រជាពលរដ្ឋនិងពលករ និងការត្រួតពិនិត្យសុខភាព និងសម្របសម្រួលពលករចូល សម្រាកនៅមណ្ឌលសំចត ដើម្បីធានាថាពលករដែលវិលត្រឡបមកវិញត្រូវបានត្រួតពិនិត្យសុខភាពត្រឹមត្រូវ។ មាន ការផ្ដល់ព័ត៌មាន និងការប្រឹក្សាយោបល់ ដោយផ្ដល់ព័ត៌មានអំពីសិទ្ធិ កាតព្វកិច្ច និងឱកាសការងារនៅកម្ពុជា អត្ថប្រយោជន៍ប.ស.ស ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ រួមទាំងការប្រឹក្សាយោបល់អំពីជំនាញ និងទិសដៅការងារសមស្រប។

    បន្ថែមពីនោះឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបងបានបញ្ជូនរថយន្តទៅច្រកទ្វារព្រំដែនដើម្បី សម្របសម្រួលមធ្យោបាយធ្វើដំណើរសម្រាប់ពលករដែលគ្មានលទ្ធភាពត្រឡប់ទៅលំនៅដ្ឋានដោយរថយន្តរបស់រដ្ឋបាលខេត្ត ព្រមទាំងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីផ្ដល់ជំនួយមនុស្សធម៌ និងសេវាកម្មផ្សេងៗទៀតជាដើម ។

    ពលករខ្មែរដែលវិលត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបង បានសម្តែងក្តីរំភើបរីករាយ ដែលអាជ្ញាធរពាក់ព័ន្ធមានការយកចិត្តទុកដាក់ដល់ពួកគាត់ ។ពួកគាត់សម្តែងការជឿជាក់លើរាជរដ្ឋាភិបាល កម្ពុជា ក្នុងការផ្តល់ឱកាសការងារដល់ ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ។

    លោក មាស ដារ៉ា ប្រធាន បានផ្តល់ព័ត៌មាន បញ្ជាក់បន្ថែម ថាសម្រាប់ខេត្តបាត់ដំបង ឱកាសការងារមានភាពចម្រុះ ហើយមានការប្រែប្រួលជានិច្ចទៅតាមតម្រូវការទីផ្សារ និងការវិនិយោគ។

    លោកបន្តថាវិស័យការងារសំខាន់ៗខេត្តបាត់ដំបងដែលនៅមានតម្រូវការរួមមានការងារកសិកម្មគឺ ការងារជាកសិករ កម្មករចំការ អ្នកវេចខ្ចប់ផលិតផលកសិកម្ម វិស័យឧស្សាហកម្ម:មានកម្មកររោងចក្រកែច្នៃផលិតផលកសិកម្ម រោងចក្រកាត់ដេរ វិស័យសេវាកម្ម អ្នកលក់ដូរ បុគ្គលិកសណ្ឋាគារ ភោជនីយដ្ឋាននិងតម្រូវការកម្លាំងការងារផ្នែកសិប្បកម្ម និងអាជីវកម្មខ្នាតតូច: ការងារដែលទាក់ទងនឹងផលិតផលសិប្បកម្ម ជួសជុល និងសេវាកម្មផ្ទាល់ខ្លួនជាដើម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay