ឱកាសការងារពីក្រុមហ៊ុនធំៗចំនួន ៤,៤៣៣ កន្លែង សម្រាប់សិស្សនិស្សិត អាចមកដាក់ពាក្យ និងសម្ភាសភ្លាមៗនៅក្នុងវេទិកាការងាររបស់ NEA
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្រុមហ៊ុនធំៗ បានឱ្យដឹងថា ឱកាសការងារពីក្រុមហ៊ុនធំៗចំនួន ៤,៤៣៣ កន្លែង សម្រាប់សិស្សនិស្សិត អាចមកដាក់ពាក្យ និងសម្ភាសភ្លាមៗក្នុងកម្មវិធីវេទិកាការងាររបស់ NEA នៅក្នុងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។

ដោយក្រុមហ៊ុនធំៗត្រៀមរួចរាល់ដើម្បីស្វាគមន៍យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ មកដាក់ពាក្យ និងសម្ភាសការងារភ្លាមៗនៅក្នុងកម្មវិធីវេទិកាការងាររបស់ NEA ដែលមានការងារសរុបចំនួន ៤,៤៣៣ កន្លែងក្នុងមុខតំណែងផ្សេងៗគ្នាជាច្រើន កំពុងរង់ចាំអ្នកស្វែងរកការងារ។
ចំពោះអ្នកមិនទាន់មានបទពិសោធន៍ការងារ ក៏អាចដាក់ពាក្យបានដែរ គ្រាន់តែយក CV មកដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំង ៦ ចាប់ពីពេលនេះរហូតដល់ម៉ោង ៥:០០នាទីល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០៧៧ ២៣ ២៣ ៧៨ (CoolApp) និងតេលេក្រាម ០១៦ ៧៨៦ ៦៥៥ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕




ប្រភព៖ National Employment Agency