ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្មវិធី (God of Martial Art) នៅវៀតណាម យល់ព្រមសហការជាមួយ លោកគ្រូ ហ៊ុន ច័ន្ទរាជ្យ ដោយដាក់អក្សរខ្មែរនៅលើខ្សែក្រវ៉ាត់ថា «អធិរាជ គុនចម្រុះកម្ពុជា»

    BY soknita July 11, 2025
    កម្មវិធី (God of Martial Art) នៅវៀតណាម យល់ព្រមសហការជាមួយ លោកគ្រូ ហ៊ុន ច័ន្ទរាជ្យ ដោយដាក់អក្សរខ្មែរនៅលើខ្សែក្រវ៉ាត់ថា «អធិរាជ គុនចម្រុះកម្ពុជា»

    (ប្រទេសវៀតណាម)៖ នៅព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នេះ Cambodian Top Team បានឱ្យដឹងថា បន្ទាប់ពីលោកគ្រូ ហ៊ុន ច័ន្ទរាជ្យ បានធ្វើការចរចារជាមួយ ម្ចាស់កម្មវិធី (God of Martial Art) នៅប្រទេសវៀតណាមរួច កម្មវិធីមួយនេះក៏បានយល់ព្រមសហការជាមួយ ដោយយល់ព្រមដាក់អក្សរខ្មែរលើខ្សែក្រវ៉ាត់។

     

    តាមរយៈការបង្ហោះរបស់ Cambodian Top Team បានបន្ថែមថា លោកគ្រូ ហ៊ុន ច័ន្ទរាជ្យ បានធ្វើការចរចារ ជាមួយម្ចាស់កម្មវិធី MMA នៅប្រទេសវៀតណាម «God of Martial Art» នៅពេលដែល លោកគ្រូ បានដឹកនាំក្រុមកីឡាករទៅប្រកួតនាពេលកន្លងទៅ។

    ដោយពេលនេះម្ចាស់កម្មវិធី ‹‹God of Martial Art›› បានយល់ព្រមសហការជាមួយ លោកគ្រូ ហ៊ុន ច័ន្ទរាជ្យ ក៏ដូចជាក្លឹប Cambodian Top Team នូវលក្ខខណ្ឌពិសេសមួយ ដោយយល់ព្រមដាក់អក្សរខ្មែរក្រោមចំណងជើងថា «អធិរាជ គុនចម្រុះកម្ពុជា» នៅលើខ្សែក្រវ៉ាត់ របស់កម្មវិធីសម្រាប់កីឡាករ ដែលឡើងដល់វគ្គផ្តាច់ព្រ័ត្តប្រកួតដណ្តើម នៅដើមខែ សីហា ឆ្នាំ ២០២៥ ខាងមុខនេះ។ ដើម្បីចូលរួមលើកស្ទួយកីឡាករ នឹងកីឡាគុនចម្រុះ (MMA) របស់កម្ពុជាយើងឱ្យកាន់តែល្បី នឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើននៅលើកឆាកអន្តរជាតិ សម្រាប់កីឡាករកម្ពុជាដែលចូលប្រកួតដណ្តើមខ្សែក្រវ៉ាត់មួយនេះរួមមាន៖

    ១. គោរមៈ ច័ន្ទរាជ្យ ប្រកួតប្រភេទទម្ងន់ 57 kg

    ២. រិន សារដ្ឋ ប្រកួតប្រភេទទម្ងន់ 68kg

    ៣. ឡុងឡា ប្រភេទទម្ងន់ 59 kg

    សម្រាប់បងប្អូនក៏អអាចចូលរួមលើកទឹកចិត្តដល់កីឡាករកម្ពុជា ក៏ដូចជា កម្មវិធី God of Martial Art ដោយផ្ទាល់ដើម្បី ជាកំលាំងចិត្តសម្រាប់កីឡាករ ក៏ដូចជាចំណែកមួយផ្នែកនៃការចូលរួមចំណែកអភិវឌ្ឍន៍ គុនចម្រុះកម្ពុជាដោយឆន្ទះកីឡា និងជាចាប់ផ្តើមថ្មីមួយសម្រាប់កម្ពុជា៕

    ប្រភព៖ Cambodian Top Team

    Share This Post:
    MPO4D jitutoto mpo4d Mpoplay