ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Apple បញ្ចេញ iPod touch ស៊េរីថ្មី រូបរាងដដែល តែម៉ាស៊ីនខ្លាំងជាងមុន

    BY Khmernote Media May 29, 2019
    Apple បញ្ចេញ iPod touch ស៊េរីថ្មី រូបរាងដដែល តែម៉ាស៊ីនខ្លាំងជាងមុន

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានបញ្ចេញ iPod touch ស៊េរិថ្មីជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំងជាងមុន ប៉ុន្តែនៅរក្សារូបរាងដដែល។ iPod touch ស៊េរីថ្មីនេះរត់លើបន្ទះឈីប A10 Fusion ដែលបន្ទះឈីបនេះដូចគ្នានឹងបន្ទះឈីបលើ iPhone 7 និងរត់ដោយប្រព័ន្ធប្រតិបត្តិការ iOS12។ បន្ទះឈីបថ្មីនេះមានថាមពល អាចធ្វើការ Group FaceTime បានរហូតដល់ 32នាក់។

    iPod touch ថ្មីនេះផងដែរបំពាក់អង្គផ្ទុកទិន្នន័យទំហំរហូតដល់ 256GB ដែលម៉ូដែលមុនមានត្រឹមតែ 32GB និង 128GB ប៉ុណ្ណោះ ហើយមានអេក្រង់ទំហំ 4 អ៉ីញ កំរិត Resolution 1136 x 640 pixel ក្រាលដោយកញ្ចក់ LCD មានកាមេរ៉ាក្រោយ 8MP និងកាមេរ៉ាមុខ 1.2MP។ ហើយ iPod នេះផងដែរមានរន្ធបំពងសំលេងតែមួយគ្រាប់ប៉ុណ្ណោះ មិនមាន Face ID និង Touch ID អ្វីឡើយ។ iPod touch ស៊េរិថ្មីនេះត្រូវបានដាក់លក់ក្នុងតម្លៃ $199 សម្រាប់ម៉ូដែល 64GB, $299 សម្រាប់ម៉ូដែល 128GB និង $399 សម្រាប់ម៉ូដែល 64GB៕

    អត្ថបទ៖ ឌី
    ប្រភព៖ todayonline

    Share This Post:
    MPO4D jitutoto mpo4d Mpoplay