ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ “ពន្លកបៃតង” និង ប្រកាសព្រឹត្តិការណ៍ ដាំដើមត្នោត ១លានដើម ទូទាំងប្រទេសឆ្នាំ ២០២៥

    BY soknita July 11, 2025
    ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ “ពន្លកបៃតង” និង ប្រកាសព្រឹត្តិការណ៍ ដាំដើមត្នោត ១លានដើម ទូទាំងប្រទេសឆ្នាំ ២០២៥

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងបរិស្ថាន បានឱ្យដឹងថា ពីការរៀបចំពិព័រណ៍ “ពន្លកបៃតង” និង ប្រកាសព្រឹត្តិការណ៍ ដាំដើមត្នោត ១លានដើម ទូទាំងប្រទេសឆ្នាំ ២០២៥ នៅទូទាំងប្រទេសក្នុងឆ្នាំ ២០២៥ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ នៅ វិមានឈ្នះ-ឈ្នះ រាជធានីភ្នំពេញ។

    រូបតំណាង

    ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើម ត្នោតមួយលានដើម នៅទូទាំងប្រទេសក្នុងឆ្នាំ ២០២៥ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ នៅ វិមានឈ្នះ-ឈ្នះ រាជធានីភ្នំពេញ។ ពិធីបើកនៃព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ដោយឡែក ពិធីបិទពិព័រណ៍ «ពន្លកបៃតង» នឹងប្រព្រឹត្តទៅនារសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅវិមានឈ្នះ-ឈ្នះ។

    ក្នុងអំឡុងពេល៣ថ្ងៃនៃព្រឹត្តិការណ៍នេះ នឹងមានការដាក់តាំងបង្ហាញសមិទ្ធផលនានា របស់ក្រសួង បរិស្ថាន អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសមាគមយុវជន ព្រមទាំងផលិតផលខ្មែរ និងផលិតផលជីវៈចម្រុះពីសហគមន៍ផងដែរ។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាននឹងធ្វើការចែកកូនឈើជាច្រើន ប្រភេទ ដោយឥតគិតថ្លៃ ជូនដល់សាធារណជន ដើម្បីយកទៅដាំតាមលំនៅឋាន វត្តអារាម សាលារៀន សហគមន៍ តំបន់ការពារធម្មជាតិ និងទីសាធារណៈផ្សេងៗ ដែលជាការលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋទាំងអស់ ស្រឡាញ់និងចូលរួមដាំដើមឈើ បង្កើនវិសាលភាពគម្របព្រៃឈើនៅកម្ពុជា សំដៅឆ្ពោះទៅសម្រេចការ អភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រឆ្នាំនេះ ក៏ជាការបង្ហាញដល់ សហគមន៍អន្តរជាតិ អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាសកលផងដែរ៕

    ប្រភព៖ Ministry of Environment

    Share This Post:
    MPO4D jitutoto mpo4d Mpoplay