ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បើកព្រំដែនដោយមិនបាច់ចរចា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដាក់លក្ខខណ្ឌសាមញ្ញបីចំណុចទៅភាគីថៃ

    BY soknita July 14, 2025
    បើកព្រំដែនដោយមិនបាច់ចរចា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដាក់លក្ខខណ្ឌសាមញ្ញបីចំណុចទៅភាគីថៃ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសដាក់លក្ខខណ្ឌសាមញ្ញបីចំណុចទៅភាគីថៃរឿងបើកព្រំដែន ដោយមិនចាំបាច់ចរចា ដើម្បីធានាបាននូវការជឿទុកចិត្តពិតប្រាកដ ក្នុងការបើកព្រំដែនឱ្យមាននិរន្តរភាព។

    ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរ ខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ នាព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ សម្តេចធិបតី នាយឧត្តមសេនីយ៍ បានទាមទារឱ្យភាគីថៃបើកច្រកព្រំដែនមុន ព្រោះថៃពេលថៃបិទព្រំដែនក៏មិនបានចរចាជាមួយកម្ពុជាមុនដែរ ដូច្នេះពេលថៃបើក ក៏កម្ពុជាមិនត្រូវការចរចាដែរ។

    សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងថា «កម្ពុជាចង់បានសាមញ្ញបំផុតរឿងបើកច្រកនេះ សុំតែបីលក្ខខណ្ឌទេ ហើយសោប្រគល់ទៅឱ្យភាគីថៃហើយ បើកចុះមិនបាច់អង្គុយចរចាទេ យើងផ្ដល់សម្បទានទៅឱ្យ គឺទី១. គឺថៃត្រូវប្រកាសបើកមុនជាឯកតោភាគី ហើយបញ្ជាក់ថា មិនប្រើប្រាស់វិធានការបិទជាឯកតោភាគី ហើយបើកឱ្យដូចស្ថានភាពមុនថ្ងៃ៧ខែឧសភា នេះគឺយើងចង់បានតាប៉ុណ្ណឹង បាទ ទី២.គឺបើកម្ដងបើកគ្រប់ច្រកទាំងអស់ គាត់ចង់ បបួលចរចាថា បើកអានេះ ទុកអានេះ ច្រកនោះទុកសន្តិសុខ អត់ទេ រឿងប្រជាពលរដ្ឋ ពាណិជ្ជកម្មអត់មានពាក់ព័ន្ធរឿងកងទ័ពទេ ច្រកពាណិជ្ជកម្មនៅចាំយាម វាអត់មានប៉ះពាល់អីនៅទិសភូមិភាគបួនទេ អ៊ីចឹងលក្ខខណ្ឌទី២គឺបើកគ្រប់ច្រកទាំងអស់មិនមែនបើកមួយទុកមួយនោះទេ បាទ ហើយទី៣.បើកឱ្យដូចស្ថានភាពមុនថ្ងៃ៧ បានន័យថា ពីម៉ោង៦ដល់ម៉ោង១០ ទំនិញនិងមនុស្សគឺហាមមិនឱ្យមានការហាមឃាត់អី គឺបើកឱ្យដូចមុនទាំងអស់ លក្ខខណ្ឌបីហ្នឹងគឺសុំធើ កម្ពុជានិងធ្វើតាម បើកមុន យើងបើកបន្ទាប់ យ៉ាងច្រើន៥ម៉ោង ព្រោះបើសិនមិនបីលក្ខខណ្ឌនេះទេ យើងនឹងរត់ដូចឆ្មានិងកណ្ដុរអ៊ីចឹង»៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay