ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមហាផ្ទៃ ប្រកាសការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ន នៅតាមសាលាឃុំ សង្កាត់ ទូទាំងប្រទេស

    BY soknita July 15, 2025
    ក្រសួងមហាផ្ទៃ ប្រកាសការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ន នៅតាមសាលាឃុំ សង្កាត់ ទូទាំងប្រទេស

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ ក្រសួងមហាផ្ទៃ បានប្រកាសការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ន នៅតាមសាលាឃុំ សង្កាត់ ទូទាំងប្រទេស។ ចំពោះគោលបំណងនៃការរៀបចំប្លង់បង្គន់អនាម័យ ស្តង់ដាប្រកបដោយបរិយាបន្ននេះ គឺដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងសោភណភាពនៅតាមមូលដ្ឋាន។

    ក្រសួងមហាផ្ទៃ សហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា ក្នុងការសិក្សា និងគូរប្លង់ បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ននៅសាលាឃុំ សង្កាត់។ គោលបំណងនៃការរៀបចំប្លង់បង្គន់អនាម័យ ស្តង់ដាប្រកបដោយបរិយាបន្ននេះ គឺដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងសោភណភាពនៅតាមមូលដ្ឋាន សម្រួលដល់ប្រជាពលរដ្ឋ ចាស់ជរា ស្ត្រីមានផ្ទៃពោះ កុមារ ជនមានពិការភាពដែលមកស្នើសុំ និងទទួលសេវា រដ្ឋបាល នៅសាលាឃុំ សង្កាត់ និងក្រុមប្រឹក្សា បុគ្គលិកបម្រើការងារនៅរដ្ឋបាលឃុំ សង្កាត់អាចប្រើប្រាស់បាន សមរម្យ ប្រកបដោយអនាម័យ និងផាសុកភាព។

    ក្នុងន័យនេះ ដើម្បីបំពេញតម្រូវការ ធានាបាននូវការប្រើប្រាស់យូរអង្វែង និងសម្រួលដល់ដំណើរការ សាងសង់បង្គន់នៅសាលាឃុំ សង្កាត់ឱ្យមានការឯកភាពគ្នាទូទាំងប្រទេស ក្រសួងមហាផ្ទៃ សម្រេចដាក់ឱ្យ ប្រើប្រាស់ប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ននៅតាមសាលាឃុំ សង្កាត់ និងស្នើឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្តយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួន ដូចខាងក្រោម៖

    ១-ផ្សព្វផ្សាយដល់រដ្ឋបាលឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធឱ្យបានយល់ដឹងអំពីអត្ថប្រយោជន៍នៃប្លង់បង្គន់ អនាម័យស្តង់ដាប្រកបដោយបរិយាបន្ន ដូចមានភ្ជាប់ជាមួយសេចក្តីជូនដំណឹងនេះ។

    ២-ករណីរដ្ឋបាលឃុំ សង្កាត់មានផែនការ ឬតម្រូវការចាំបាច់ក្នុងការសាងសង់បង្គន់នៅតាមសាលាឃុំ សង្កាត់ ត្រូវចាត់ចែងអនុវត្តឱ្យបានត្រឹមត្រូវតាមប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ននេះ។

    ៣-បង្កលក្ខណៈដល់រដ្ឋបាលឃុំ សង្កាត់ក្នុងការកៀរគរការគាំទ្រពីអង្គការដៃគូអភិវឌ្ឍន៍ អង្គការ សង្គមស៊ីវិល សប្បុរសជន និងពីប្រភពស្របច្បាប់ផ្សេងៗទៀត ដើម្បីចូលរួមសាងសង់។

    ៤-ក្នុងពេលដំណើរការសាងសង់ រដ្ឋបាលរាជធានី ខេត្ត អាចស្នើមកអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួង មហាផ្ទៃ ដើម្បីស្នើសុំការគាំទ្រពិនិត្យផ្នែកបច្ចេកទេស និងរចនាបថឱ្យបានត្រឹមត្រូវស្របតាមគំរូប្លង់ជាធរមាន៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay