អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ស្នើឱ្យម្ចាស់ឡសម្ងួតពោតក្រហមធំៗ និងឃ្លាំងស្តុក ក្នុងខេត្តប៉ៃលិន បាត់តំបង និងបន្ទាយមានជ័យ ជួយបង្កើនការទិញពោតពីកសិករ ឱ្យអស់ពីលទ្ធភាព និងស្របតាមតម្លៃទីផ្សារ
(ខេត្តប៉ៃលិន-បន្ទាយមានជ័យ)៖ យោងតាមការចុះផ្សាយរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឱ្យដឹងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ ថា អគ្គនាយកធនាគារ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឱ្យម្ចាស់ឡសម្ងួតពោតក្រហមធំៗ និងឃ្លាំងស្តុក ក្នុងខេត្តប៉ៃលិន បាត់តំបង និងបន្ទាយមានជ័យ ជួយបង្កើនការទិញពោតពីកសិករ ឱ្យអស់ពីលទ្ធភាព និងស្របតាមតម្លៃទីផ្សារ។

ឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង តំណាងក្រុមហ៊ុនហង្ស ហាវេស នៅរសៀលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានចុះពិនិត្យមើល ឡសម្ងួត និងឃ្លាំងស្តុកទុកពោតក្រហមធំៗស្ថិតនៅក្នុងទីតាំងមួយចំនួន ក្នុងមូលដ្ឋានស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
នៅក្នុងឱកាសអញ្ជើញចុះពិនិត្យ នៅបណ្តាខេត្តជាប់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឯកឧត្តមបណ្ឌិត កៅ ថាច បានស្នើសុំឱ្យម្ចាស់ សីឡូ ទទួលទិញពោតក្រហម ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ជួយបន្តទិញ ពោតក្រហម ឱ្យបានកាន់តែច្រើនពីកសិករ អោយអស់ពីលទ្ធភាព និងស្របតាមតម្លៃទីផ្សារ ជាពិសេស នៅចុងខែកក្កដាខាងមុខនេះគឺដល់ការប្រមូលផលពេញធំ។
បន្ថែមពីនេះ សង្ឃឹមថាអ្នកទាំងអស់គ្នា នឹងជួយទិញក្នុងតម្លៃពី ៥៣០៛ ឡើងទៅ គឺកសិករនឹងមិនខាតនោះទេ។ សម្រាប់ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសនោះក៏បានស្នើសុំអោយម្ចាស់សីឡូ ប្រើប្រាស់រូបិយវត្ថុជាតិគឺប្រាក់រៀល ក្នុងប្រតិបត្តិការទិញ-លក់កសិផលដើម្បីកាត់បន្ថយនូវហានិភ័យនៃអត្រាប្តូរប្រាក់ផងដែរ៕








ប្រភព៖ ARDB Bank