ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មនុស្សចំនួន ១១នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកមួយគ្រឿងនៅក្បែរកោះស៊ូម៉ាត្រា ឥណ្ឌូណេស៊ី

    BY Naren July 16, 2025
    មនុស្សចំនួន ១១នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកមួយគ្រឿងនៅក្បែរកោះស៊ូម៉ាត្រា ឥណ្ឌូណេស៊ី

    ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់កំពុងបាត់ខ្លួនក្នុងហេតុការណ៍លិចទូកមួយគ្រឿងនៅតំបន់សមុទ្រភាគខាងលិចកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅក្នុងថ្ងៃអង្គារ ទី១៥ ខែកក្កដា។ គិតត្រឹមពេលនេះអាជ្ញាធរឥណ្ឌូណេស៊ីបានដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះនិងអ្នកមុជទឹកច្រើននាក់នៅក្បែរតំបន់កើតហតុ ដើម្បីតាមស្វែងរកអ្នកកំពុងបាត់ខ្លួនឱ្យអស់ពីលទ្ធភាព។

    ប្រភពខាងលើបានបន្តថា នៅលើទូកមួយគ្រឿងនេះមានផ្ទុកមនុស្សសរុបចំនួន ១៨នាក់ តែភ្លាមៗក្រោយមានហេតុការណ៍លិចទូក គឺមានមនុស្សចំនួន ៧នាក់ត្រូវបានជួយសង្គ្រោះឱ្យរួចផុតពីសេចក្តីស្លាប់ហើយ។ គួររម្លឹកជូនថា កាលពីថ្ងៃទី៣ ខែកក្កដា កន្លងទៅ ក៏មានសាឡាងមួយគ្រឿងដឹកអ្នកដំណើរឆ្ពោះទៅកាន់កោះបាលី នៃប្រទេសឥណ្ឌូណេស៊ីបានលិចផងដែរ ហើយហេតុការណ៍អកុសលនោះបានបណ្តាលឱ្យមានមនុស្សចំនួន ១៨នាក់ត្រូវស្លាប់បាត់បង់ជីវិត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: