PR

មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ SUNWAY (SUNWAY MEDICAL CENTRE), មន្ទីរពេទ្យលេខ1 នៅប្រទេសម៉ាឡេស៊ីបានបើកដំណើរការការិយាល័យនៅប្រទេសកម្ពុជាដើម្បីពង្រឹងការចូលប្រើប្រាស់សេវាថែទាំសុខភាពឆ្លងព្រំដែនប្រកបដោយសេចក្ដីទុកចិត្ត

BY
Naren
July 16, 2025

ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៥ – មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway (Sunway Medical Centre), ទីក្រុង Sunway មកពីប្រទេសម៉ាឡេស៊ីបានបើកសម្ពោធការិយាល័យនៅកម្ពុជាជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់លទ្ធភាពដើម្បីទទួលបានសេវាថែទាំសុខភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្រវាងប្រទេសម៉ាឡេស៊ី – ប្រទេសកម្ពុជា។

ការិយាល័យនៅប្រទេសកម្ពុជាមានគោលបំណងបម្រើជាមជ្ឈមណ្ឌលដើម្បីផ្ដល់ការគាំទ្រយ៉ាងយកចិត្តទុកដាក់សម្រាប់អ្នកជំងឺកម្ពុជាដែលស្វែងរកការថែទាំប្រកបដោយគុណភាពនៅប្រទេសម៉ាឡេស៊ី។ សេវាកម្មផ្តល់ជូនរួមមានការសាកសួរព័ត៌មានផ្នែកវេជ្ជសាស្ត្រ ការណែនាំអ្នកឯកទេស ការប៉ាន់ស្មានតម្លៃព្យាបាល ក៏ដូចជាការជួយសម្រួលក្នុងការធ្វើដំណើរ និងការសម្របសម្រួលជាមួយមន្ទីរពេទ្យដោយផ្ទាល់ដែលប្រើប្រាស់បានទាំងភាសាខ្មែរ និងភាសាអង់គ្លេស។

លើសពីនេះ មន្ទីរពេទ្យក៏បានណែនាំនូវលេខទូរស័ព្ទបន្ទាន់សម្រាប់អ្នកជំងឺ ព្រមទាំង “កញ្ចប់មន្ទីរពេទ្យ Sunway” ដោយផ្តល់ជូនអ្នកជំងឺកម្ពុជានូវដំណើរនៃការថែទាំដោយរលូន និងប្រកបដោយសុវត្ថិភាព៖
• សេវាកម្មមុនពេលមកដល់រួមមានការសាកសួរព័ត៍មានផ្នែកវេជ្ជសាស្ត្រ ការណែនាំ និងណាត់ជួបជាមួយអ្នកឯកទេស
• សេវាកម្មពេលមកដល់រួមមានការជួប និងស្វាគមន៍នៅ KLIA/KLIA2 ការចូលប្រើប្រាស់កន្លែងទទួលភ្ញៀវ និងការទទួលនៅអាកាសយានដ្ឋានដោយឥតគិតថ្លៃទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway (Sunway Medical Centre)
• ការជួយសម្រួលនៅក្នុងមន្ទីរពេទ្យរួមមានសេវាអ្នកបកប្រែ ការជួយសម្រួលក្នុងការថែទាំអ្នកជំងឺ និងគ្រួសារអ្នកជំងឺ
• Sunway Sanctuary – កន្លែងស្នាក់នៅមុន និងក្រោយព្យាបាលនៅមន្ទីរពេទ្យដែលមានទីតាំងនៅជាប់នឹងមន្ទីរពេទ្យ

ពិធីសម្ពោធនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឯកអគ្គរដ្ឋទូត Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងនាយកប្រតិបត្តិនៃមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត Seow Vei Ken និងដៃគូថែទាំសុខភាពសំខាន់ៗនៅកម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីបានកត់សម្គាល់ថា «ការបើកសម្ពោធនេះបានឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដ៏ស៊ីជម្រៅរវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា។ ប្រព័ន្ធថែទាំសុខភាពរបស់យើងអាចរៀនពីគ្នាទៅវិញទៅមក ហើយភាពជាដៃគូនេះក៏បានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ពីរបៀបដែលយើងអាចសម្រេចនូវលទ្ធផលដ៏មានអត្ថន័យរួមគ្នាប្រកបដោយក្តីភក្ដីភាព និងវិជ្ជាជីវៈ។»

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway (Sunway Medical Centre), ទីក្រុង Sunway មានភាពល្បីល្បាញខ្លាំងទៅលើផ្នែកមហារីក ការថែទាំបេះដូង ការវះកាត់ឆ្អឹង សេវាទាក់ទងនឹងក្រពះពោះវៀន សរសៃប្រសាទ ស្ត្រី និងកុមារ ព្រមទាំងការវះកាត់ស្មុគស្មាញផ្សេងៗទៀតដែលធ្លាប់បានព្យាបាលអ្នកជំងឺអន្តរជាតិអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។ ខណៈដែលយើងខ្ញុំធ្លាប់បានទទួលអ្នកជំងឺកម្ពុជានាពេលកន្លងមក នេះគឺក៏ជាលើកទីមួយហើយដែលមន្ទីរពេទ្យយើងខ្ញុំកំពុងមានវត្តមានក្នុងប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត Seow Vei Ken នាយកប្រតិបត្តិ Sunway Medical Centre មានប្រសាសន៍ថា “ជាមួយនឹងការបើកដំណើរការការិយាល័យមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway (Sunway Medical Centre) នៅកម្ពុជា, យើងចង់ធ្វើឱ្យការធ្វើដំណើរនោះកាន់តែងាយស្រួល និងកាន់តែខិតជិត។ ការិយាល័យនេះនឹងបម្រើជាចំណុចទំនាក់ទំនងដែលអាចជឿទុកចិត្តបានសម្រាប់ការសាកសួរផ្នែកវេជ្ជសាស្ត្រ ការសម្របសម្រួលការធ្វើដំណើរ ការណាត់ជួប និងការថែទាំក្រោយការព្យាបាល។ វាក៏ជាកន្លែងមួយដែលសាច់ញាតិ និងគ្រួសារកម្ពុជាអាចមានអារម្មណ៍ជឿជាក់បាន ដោយដឹងថាសាច់ញាតិរបស់ពួកគេមិនមែននៅម្នាក់ឯងទេក្នុងការស្វែងរកសេវាថែទាំសុខភាពនៅក្រៅប្រទេសនោះទេ»។

លោកវេជ្ជបណ្ឌិត Seow បានកត់សម្គាល់ថា មន្ទីរពេទ្យនេះត្រូវបានចាត់ថ្នាក់ក្នុងមន្ទីរពេទ្យកំពូលចំនួន 250 នៅទូទាំងពិភពលោកក្នុងចំណាត់ថ្នាក់មន្ទីរពេទ្យល្អបំផុតនៅលើ Newsweek’s World’s ក្នុងឆ្នាំ 2024 និងឆ្នាំ 2025 ដែលត្រូវបានបង្កើតឡើងតាំងពី 25 ឆ្នាំមុន ដើម្បីបំពេញតម្រូវការថែទាំសុខភាពរបស់សហគមន៍។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway (Sunway Medical Centre) បានបន្តការរីកចម្រើនក្លាយជាមន្ទីរពេទ្យឯកជនដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ី ជាមួយនឹងគ្រែដែលមានអាជ្ញាប័ណ្ណចំនួន 810គ្រែ មជ្ឈមណ្ឌលឧត្តមភាពចំនួន 28កន្លែង និងអ្នកឯកទេសវេជ្ជសាស្រ្តជាង 60ផ្នែក ។
លើសពីនេះ SMC ក៏បានក្លាយជាមន្ទីរពេទ្យឯកជនដំបូងគេក្នុងប្រទេសម៉ាឡេស៊ី ដែលមានការទទួលស្គាល់ទូទាំងមន្ទីរពេទ្យធំៗចំនួនបី រួមមានគណៈកម្មការចម្រុះអន្តរជាតិ (JCI) Gold Seal of Approval (USA) ក្រុមប្រឹក្សាប្រទេសអូស្ត្រាលីស្តីពីស្តង់ដារថែទាំសុខភាព (ACHS) និងសមាគមម៉ាឡេស៊ីសម្រាប់គុណភាពសុខភាព (MSQH)។

ការិយាល័យមជ្ឈមណ្ឌលវេជ្ជសាស្ត្រ SUNWAY (Sunway Medical Centre) នៅកម្ពុជា
បណ្តាញទូរស័ព្ទបន្ទាន់ (និយាយភាសាខ្មែរ)  096 92 92 921 / 076 92 92 921 (ការិយាល័យ Sunway Medical Centre នៅកម្ពុជា) 017 376 566 (Dr Molyka – Appointed exclusive representative)
អ៊ីមែល smc-cambodia@sunway.com.my
អាស័យដ្ឋាន Level 1, No.5 Wat Koh St. (81), Phnom Penh, Cambodia

ប្រពន្ធ័ផ្សព្វផ្សាយរបស់ SUNWAY MEDICAL CENTRE

https://www.facebook.com/sunwaymedicalcentrecambodia

https://www.instagram.com/sunwaymedicalinternational/

សម្រាប់ការសាកសួរទាក់ទងនឹងប្រពន្ធ័ផ្សព្វផ្សាយ៖
PREM
Senior Manager, International Business Development,
Sunway Medical Centre
peramarajanv@sunway.com.my

Share This Post: