ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្អែកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹង អញ្ជើញជាអធិបតី ព្រឹត្តិការណ៍នៃការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    BY soknita July 17, 2025
    ស្អែកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹង អញ្ជើញជាអធិបតី ព្រឹត្តិការណ៍នៃការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    (រាជធានីភ្នំពេញ្)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅថ្ងៃស្អែកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹង អញ្ជើញជាអធិបតី ព្រឹត្តិការណ៍នៃការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីអបអរសាទរការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី ១៨ ខែកក្កដា ស្អែកនេះ វេលាម៉ោង ១៤និង០០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

    សូមរម្លឹកថា ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានធ្វើឡើងនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង វេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ។

    ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)៕

    ប្រភព៖ ក្រសួងព័ត៌មាន 

    Share This Post:
    MPO4D jitutoto mpo4d Mpoplay