ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រីគល់រាំងទម្ងន់ជាង ២០គីឡូក្រាម មន្ត្រីជំនាញលែងចូលទៅក្នុងទន្លេមេគង្គវិញ

    BY soknita July 18, 2025
    ត្រីគល់រាំងទម្ងន់ជាង ២០គីឡូក្រាម មន្ត្រីជំនាញលែងចូលទៅក្នុងទន្លេមេគង្គវិញ

    (ខេត្តក្រចេះ)៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ត្រីគល់រាំងទម្ងន់ជាង ២០គីឡូក្រាម មន្ត្រីជំនាញលែងចូលទៅក្នុងទន្លេមេគង្គវិញ។ កាលពីព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ ត្រីគល់រាំងមួយក្បាលមានទម្ងន់ជាង ២០គីឡូក្រាម ត្រូវបានអ្នកនេសាទប្រគល់ជូនដល់ឆ្មាំ និងមន្ត្រីជលផលនៃខេត្តក្រចេះ។ ត្រីដ៏កម្រនេះត្រូវបានមន្ត្រីជំនាញលែងចូលទៅក្នុងទន្លេមេគង្គវិញជាបន្តទៀត។

    ឯកឧត្តមរដ្ឋមន្ត្រី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យរដ្ឋបាលជលផលរៀបចំបណ្ណសរសើរ និងថ្លែងអំណរគុណដល់អ្នកនេសាទដែលបានប្រគល់ត្រីគល់រាំងនេះ ដើម្បីជាការលើកទឹកចិត្តចំពោះការចូលរួមអភិរក្សមច្ឆជាតិដ៏សំខាន់របស់កម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: