ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios!

    BY soknita July 19, 2025
    ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios!

    ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។

    ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។ ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។

    ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង លោក Manny Pacquiao ដែលជាស្តេចប្រដាល់ជើងចាស់បំផុតម្នាក់នៅអាស៊ីនោះទេ។

    វ័យខុសគ្នាពិតមែន គាត់ទាំងពីរសុទ្ធតែជាកំពួលកីឡាប្រដាល់លំដាប់ពិភពលោកដូចគ្នា។ ចង់ដឹងថាតើ ខ្លាចាស់ និងកូនតោក្មេង ម្នាក់ណានឹងទទួលបានជ័យជំនះនៅក្នុងការប្រកួតនេះ សូមកុំភ្លេចធ្វើការរង់ចាំ ការផ្សាយផ្ទាល់នៅកម្ពុជា ឧបត្ថម្ភផ្តាច់មុខដោយ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV រស្មីហង្សមាស HDTV និងតាមប្រព័ន្ធទូរទស្សន៍ផ្កាយរណបឌីជីថលទំនើប DTH UHD នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹកតទៅ។

    សូមកុំខកខាន! ព្រោះនេះជាព្រឹត្តិការណ៍ប្រដាល់សកលលំដាប់ពិភពលោកដ៏ធំមួយ ដែលអ្នកគាំទ្រកីឡាប្រដាល់មិនគួររំលងឡើយ។

    Share This Post: