ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមមណ្ឌលសុខភាព

    BY soknita July 21, 2025
    ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមមណ្ឌលសុខភាព

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹងពី ការរៀបចំការប្រឡងរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមមណ្ឌលសុខភាព។

    ក្រសួងមុខងារសាធារណៈ ជាគណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនដែលបានដាក់ពាក្យ សម្រាប់ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមមណ្ឌលសុខភាព ឱ្យបានជ្រាបថា បេក្ខជនទាំងអស់ត្រូវចូលរួមការប្រឡង ដែលនឹងប្រព្រឹត្តទៅដូចខាងក្រោម៖

    ក-វិញ្ញាសាប្រឡង

    ១-វិញ្ញាសាសរសេរ៖ ជំនាញឯកទេស “រយៈពេល ២ម៉ោង” (ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១៤:០០នាទី) ១០០ពិន្ទុ មេគុណ២

    ២-វិញ្ញាសាពហុចម្លើយ៖ ភាសាអង់គ្លេស ឬភាសាបារាំង “រយៈពេល ១ម៉ោង” (ពីម៉ោង ១៥:០០នាទី ដល់ម៉ោង ១៦:០០នាទី) ៥០ពិន្ទុ មេគុណ១។

    ៣-វិញ្ញាសាពហុចម្លើយ៖ (១)ចំណេះដឹងទូទៅពាក់ព័ន្ធនឹងមុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា(៥០ពិន្ទុ) និង (២)ចំណេះដឹងពាក់ព័ន្ធនឹង ជំនាញឯកទេស (៥០ពិន្ទុ) “រយៈពេល ១ម៉ោង” (ពីម៉ោង ១៧:០០នាទី ដល់ម៉ោង ១៨:០០នាទី) ១០០ពិន្ទុ មេគុណ១។

    ខ-សម័យប្រឡង និងមណ្ឌលប្រឡង

    ១-សម័យប្រឡង ថ្ងៃអាទិត្យ ទី ៣ ខែសីហា ឆ្នាំ ២០២៥។

    ២-មណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ)

    គួរបញ្ជាកដែរថា បេក្ខជនត្រូវមកដល់មណ្ឌលប្រឡងមុន ១ម៉ោង (ម៉ោង១១:០០នាទី) និងភ្ជាប់មកជាមួយនូវ៖

    -សលាកបត្រឯកត្តជន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឆាយា (ព្រះសង្ឃ) ឬលិខិតបញ្ជាក់ អត្តសញ្ញាណផ្សេងទៀត ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

    -ប៊ិកពណ៌ខៀវ និងបន្ទាត់ សម្រាប់ប្រើប្រាស់ពេលប្រឡង។

    ចំពោះបេក្ខជនមិនត្រូវយកឯកសារផ្សេងៗ ព្រមទាំងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ (កុំព្យូទ័រ, ទូរស័ព្ទ, នាឡិកាឆ្លាតវៃ..) ចូលក្នុងមណ្ឌលប្រឡងជាដាច់ខាត និងមិនមានការទទួលរក្សាទុកនោះទេ។ សម្រាប់សម្លៀកបំពាក់សមរម្យ ស្ត្រី សំពត់ពណ៌ខ្មៅ ឬពណ៌ទឹកប៊ិកចាស់ក្រោមជង្គង់ និងអាវពណ៌ស និងបុរសខោជើងវែងពណ៌ខ្មៅ ឬពណ៌ទឹកប៊ិកចាស់ និងអាវពណ៌ស។ ដោយឡែកការបែងចែកលេខបន្ទប់ លេខតុ និងព័ត៌មានផ្សេងៗ ពាក់ព័ន្ធដំណើរការនៃការប្រឡង នឹងត្រូវប្រកាស ផ្សព្វផ្សាយនៅពេលក្រោយ៕

    ប្រភព៖ ក្រសួងមុខងារសាធារណៈ

    Share This Post: