ព័ត៌មានជាតិ
ការបង្ហោះផ្សាយរបស់បណ្ដាញផ្សាយថៃ យោធាថៃបានបំផ្លាញមូលដ្ឋានកងពលថ្មើរជើងកម្ពុជា គឺជាព័ត៌មានក្លែងក្លាយ
BY soknita
July 24, 2025
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ការបង្ហោះផ្សាយរបស់បណ្ដាញផ្សាយថៃ យោធាថៃបានបំផ្លាញមូលដ្ឋានកងពលថ្មើរជើងកម្ពុជា គឺជាព័ត៌មានក្លែងក្លាយ។

ការបង្ហោះផ្សាយរបស់បណ្ដាញផ្សាយថៃ យោធាថៃបានបំផ្លាញមូលដ្ឋានកងពលថ្មើរជើងកម្ពុជា គឺជាព័ត៌មានក្លែងក្លាយ! សូមបងប្អូនប្រជាពលរដ្ឋ កុំមានការយល់ច្រលំនិងសូមកុំបន្តចែករំលែកព័ត៌មាននេះ។
សូមបងប្អូនជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងប្រើសិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពបូរណភាពទឹកដីក្នុងការវាយបកទៅលើក្រុមថៃឈ្លានពាន។

ប្រភព៖ ក្រសួងព័ត៌មាន