ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្លិបអ្នកកាសែតកម្ពុជា បង្ហាញក្ដីព្រួយបារម្ភខ្លាំងចំពោះការផ្សព្វផ្សាយសារព័ត៌មានបំភ្លៃ និងបំភាន់នៅក្នុងកាលៈទេសៈនៃជម្លោះប្រដាប់អា-វុធរវាងប្រទេសកម្ពុជានិងថៃ

    BY soknita July 25, 2025
    ក្លិបអ្នកកាសែតកម្ពុជា បង្ហាញក្ដីព្រួយបារម្ភខ្លាំងចំពោះការផ្សព្វផ្សាយសារព័ត៌មានបំភ្លៃ និងបំភាន់នៅក្នុងកាលៈទេសៈនៃជម្លោះប្រដាប់អា-វុធរវាងប្រទេសកម្ពុជានិងថៃ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្លិបអ្នកកាសែតកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយបង្ហាញក្ដីព្រួយបារម្ភខ្លាំងចំពោះការផ្សព្វផ្សាយសារព័ត៌មានបំភ្លៃ និងបំភាន់នៅក្នុងកាលៈទេសៈនៃជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ។

    ចំពោះក្លិបអ្នកកាសែតកម្ពុជាបង្ហាញក្ដី ព្រួយបារម្ភខ្លាំងចំពោះការផ្សព្វផ្សាយសារព័ត៌មានបំភ្លៃ និងបំភាន់នៅក្នុងកាលៈទេសៈនៃជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ។ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សម្តែងការព្រួយបារម្ភចំពោះការផ្សព្វផ្សាយព័ត៌មានមួយ ចំនួនដែលខុសពីការពិតទាក់ទងទៅនឹងស្ថានការណ៍នៃជម្លោះតាមបណ្តោយព្រំដែនរវាងកម្ពុជានិង ថៃ ហើយដែលនាំឱ្យមានការយល់ច្រឡំមិនត្រឹមតែក្នុងប្រទេសទាំងពីរនោះទេ ប៉ុន្តែរហូតដល់អន្តរ ជាតិទៀតផង។

    ការផ្សាយព័ត៌មានខុសពីការពិត នឹងបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនងទ្វេភាគី បង្កការយល់ច្រឡំជាសា ធារណៈ និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាស្ថិរភាព និងសន្តិភាពនៅតាមបណ្តោយ ព្រំដែននៃប្រទេសទាំងពីរ។ សារព័ត៌មានដែលមានទំនួលខុសត្រូវ ត្រូវមានមូលដ្ឋានលើការពិត ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងបង្ហាញការប្រុងប្រយ័ត្ន ដោយចៀសវាងការផ្សាយព័ត៌មានដោយគ្មានការ ផ្ទៀងផ្ទាត់ ឬដោយការលម្អៀង។

    ក្តីបារម្ភនេះក៏បានលេចចេញពីអត្ថបទមួយដែលផ្សាយដោយសារព័ត៌មានថៃឈ្មោះ The Nation Thailand កាលពីថ្ងៃទី ២៤ ខែកក្កដា ដែលបានសរសេរថា៖ “អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានឡើងយន្តហោះឯកជន ពីភ្នំពេញទៅប្រទេសចិន បន្ទាប់ពីកងទ័ពកម្ពុជា បានចាប់ផ្តើមវាយ ប្រហារលើប្រទេសថៃ…”។

    ភ្លាមៗនោះ សម្តេច ហ៊ុន សែន ក៏បានឆ្លើយតបថា៖ “ខ្ញុំសូមបញ្ជាក់ថា ពេលនេះ ខ្ញុំកំពុងតែរួម ចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី ដើម្បីវាយចោរថៃ ឈ្លានពាន។ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ!។”

    ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ សារព័ត៌មាន The Nation Thailand ដដែល បានផ្សាយថា “កងកម្លាំងថៃបានដណ្ដើមយកប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ បាន ដោយជោគជ័យ” ប៉ុន្តែភាគីកម្ពុជា បានថ្លែងថាជា “ព័ត៌មានមិនពិត”៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: