អាកាសចរស៉ីវិលកម្ពុជា ជូនដំណឹងឱ្យក្រុមហ៊ុនអាកាសចរណ៍ ហោះហើរវាងតំបន់ប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ ខណៈការហោះហើររវាងប្រទេសទាំងពីរ នៅដំណើរការធម្មតា
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ បានឱ្យដឹងថា អាកាសចរស៉ីវិលកម្ពុជា ជូនដំណឹងឱ្យក្រុមហ៊ុនអាកាសចរណ៍ ហោះហើរវាងតំបន់ប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ ខណៈការហោះហើររវាងប្រទេសទាំងពីរ នៅដំណើរការធម្មតា។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ បានចេញមកបញ្ជាក់ថា គិតមកដល់ពេលនេះ (ម៉ោង១០៖៥០ព្រឹក) ជើងហោះរវាងរាជធានីភ្នំពេញ-ទីក្រុងបាងកក និងទីក្រុងសៀមរាប- ទីក្រុងបាងកក នៅបន្តដំណើរការហោះហើរជាធម្មតា។
ឯកឧត្តម មានប្រសាសន៍ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល កំពុងតាមដានស្ថានភាពជាប់ជាប្រចាំ និងជូនដំណឹងដល់សាធារណជនភ្លាមៗបើមានអ្វីប្រែប្រួល។ ដោយឡែកសម្រាប់ការហោះហើររំលង ដោយប្រើប្រាស់ដែនអាកាសកម្ពុជា អាកាសចរណ៍ស៉ីវិលកម្ពុជា បានជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ ឱ្យមានការហោះវាងពីតំបន់ប្រយុទ្ធគ្នា៕


ប្រភព៖ ក្រសួងទេសចរណ៏