ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កងទ័ពឈ្លានពានថៃ ត្រៀមចល័តនាវាចូលចន្លោះកោះកូត កោះឆាងនៅខេត្ត​កោះកុង

    BY Liny01 July 26, 2025
    អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កងទ័ពឈ្លានពានថៃ ត្រៀមចល័តនាវាចូលចន្លោះកោះកូត កោះឆាងនៅខេត្ត​កោះកុង

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ៖ «ស្ថានភាពនៅខេត្តកោះកុង ដោយកម្លាំងវីរកងទ័ពយើងនៅឈរជើងនៅទីតាំងដដែលដោយមិនមានការផ្ទុះអាវុធនោះទេ ប៉ុន្តែស្ថានភាពបានតានតឹងដោយសារតែសកម្មភាពកងទ័ពឈ្លានពានថៃ តាមរយៈការត្រៀមចល័តនាវាចូលចន្លោះកោះកូត កោះឆាង ចំនួន ០៤គ្រឿងបន្ថែមទៀត សរុបទាំងអស់ចំនួន ០៨គ្រឿង។

    នេះជាទង្វើប្រកបដោយអរិភាពរបស់កងទ័ពឈ្លានពានថៃ ដែលរំលោភបំពានដោយផ្ទាល់មកលើដែនអធិបតេយ្យរបស់កម្ពុជា និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ»៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: