ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ធនាគារជាតិនៃកម្ពុជា អំពាវនាវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ទាំងអស់ ចូលរួមទទួលប្តូរប្រាក់បាតថៃទៅប្រាក់រៀល​ ជូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃ​ តាមអត្រាទីផ្សារ

    BY Nisaiy KN July 27, 2025
    ធនាគារជាតិនៃកម្ពុជា អំពាវនាវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ទាំងអស់ ចូលរួមទទួលប្តូរប្រាក់បាតថៃទៅប្រាក់រៀល​ ជូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃ​ តាមអត្រាទីផ្សារ

    នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារជាតិ បានចេញ សេចក្តីជូនដំណឹង ស្តីពី “ការប្ដូរប្រាក់បាតថៃ នៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់”។

    ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដើម្បីសម្រួលដល់ការប្តូរ ប្រាក់បាតថៃ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃ ធនាគារជាតិនៃកម្ពុជា បានផ្តល់ការណែនាំ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ក្នុងការផ្តល់សេវាប្តូរប្រាក់បាតក្នុងអត្រាទីផ្សារ។ បច្ចុប្បន្ន សាខាធនាគារ អេស៊ីលីដា បានអនុវត្តតាមការជូនដំណឹងនេះ ហើយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ផ្សេងៗទៀតនឹងបន្តអនុវត្តការប្តូរប្រាក់នេះ ដើម្បីការពារផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។

    ធនាគារជាតិនៃកម្ពុជា សូមអំពាវនាវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ទាំងអស់ ចូលរួមសហការទទួលប្តូរប្រាក់បាតថៃទៅប្រាក់រៀលក្នុងអត្រាទីផ្សារ ដោយស្មារតីសាមគ្គីភាព និងជួយគ្នទៅវិញទៅមកក្នុងកាលៈទេសៈនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: