ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមនាំយកអំណោយសម្តេចមហាបវរធិបតី និងលោកជំទាវ ជូនដល់បងប្អូនជនភៀសសឹក ចំនួន៦៥៦ គ្រួសារ
(ខេត្តបន្ទាយមានជ័យ)៖ យោងតាមាករចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានោ្យដឹងថា ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមនាំយកអំណោយសម្តេចមហាបវរធិបតី និងលោកជំទាវ ជូនដល់បងប្អូនជនភៀសសឹក ចំនួន៦៥៦ គ្រួសារ។

ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនជនភៀសសឹក ចំនួន៦៥៦ គ្រួសារដែលជម្លៀសខ្លួនពីតំបន់សមរភូមិមុខនៅឧត្តរមានជ័យ មកទីតាំងសុវត្ថិភាព នៅក្នុងស្រុកភ្នំស្រុក ប្រារព្ធធ្វើឡើងនៅវត្តបូព៌ ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥៕
បើតាមការបញ្ជាពីលោក ជូ បុត្រ អភិបាលនៃគណៈអភិបាលស្រុក បានឱ្យដឹងថា គ្រួសារភៀសសឹកចេញពីខេត្តឧត្តរមានជ័យ មកស្នាក់នៅតាមបណ្ដាឃុំនៅទូទាំងស្រុកភ្នំស្រុក គិតត្រឹមថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ម្សិលមិញនេះ ដែលមានចំនួន១ ១៦៨គ្រួសារ ស្មើនឹង៣ ៩៦៥នាក់៕



ប្រភព៖ ក្រសួងមហាផ្ទៃ