ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កម្ពុជាទទួលបានសារអបអរសាទរពីប្រទេសនានា ក្រោយបទឈប់បា-ញ់បន្ទាន់ និងគ្មានលក្ខខណ្ឌរវាងកម្ពុជា និងថៃចូលជាធរមាន
BY soknita
July 29, 2025
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ តាមការបង្ហោះក្នុងផេកផ្លូវការរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជាទទួលបានសារអបអរសាទរពីប្រទេសនានា ក្រោយបទឈប់បា-ញ់បន្ទាន់ និងគ្មានលក្ខខណ្ឌរវាងកម្ពុជា និងថៃចូលជាធរមានត្រូវបានអនុវត្ត។

យោងតាមការបង្ហោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា៖ ‹‹ក្រោយបទឈប់បាញ់បន្ទាន់និងគ្មានលក្ខខណ្ឌរវាងកម្ពុជានិងថៃចូលជាធរមាននិងត្រូវបានអនុវត្តល្អ, សារអបអរសាទរបានធ្លាក់មកជាបន្តបន្ទាប់ពីប្រទេសនានា៖ អាម៉េរិក ចិន បារាំង ជប៉ុន អង់គ្លេស សហភាពអឺរ៉ុប››៕

ប្រភព៖ Neth Pheaktra