ខ្មែរណូត

ស្វែងរក

  • PR

    ក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌! ធនាគារ ជីប ម៉ុង ដែលជាធនាគារបង្កើតឡើងដោយសហគ្រិនកូនខ្មែរ មិនបង្អង់យូរ ប្រកាសលុបបំណុលទាំងស្រុង ព្រមទាំងឧបត្ថម្ភប្រាក់បន្ថែមថែមទៀតជូនយោធិនពលីជីវិត និងយោធិនពិការ

    BY Naren July 30, 2025
    ក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌! ធនាគារ ជីប ម៉ុង ដែលជាធនាគារបង្កើតឡើងដោយសហគ្រិនកូនខ្មែរ មិនបង្អង់យូរ ប្រកាសលុបបំណុលទាំងស្រុង ព្រមទាំងឧបត្ថម្ភប្រាក់បន្ថែមថែមទៀតជូនយោធិនពលីជីវិត និងយោធិនពិការ

    (ភ្នំពេញ)៖ ស្របតាមសេចក្ដីអំពាវនាវរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួបរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធនៅបន្ទាត់ព្រមដែន ដើម្បីការពារប្រទេសជាតិទាំងមូល ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ ។ ធនាគារ ជីប ម៉ុង មិនបង្អង់យូរឡើយ ឆ្លើយតបតាមសភាពការណ៍បានយ៉ាងរហ័ស ធនាគារ ជីប ម៉ុង សូមជម្រាបជូនដំណឹងទៅកាន់អតិថិជន និងសាធារណជន ទាំងអស់ឱ្យបានជ្រាបថា ធនាគារ ជីប ម៉ុង បានសម្រេចលុបចោលបំណុលទាំងស្រុង ព្រមទាំងឧបត្ថម្ភទឹកប្រាក់បន្ថែម ជូនទៅយោធិនពលីជីវិត និងយោធិនពិការ នៅក្រោមប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។

    សូមជម្រាបជូនថា ធនាគារ ជីប ម៉ុង នឹងធ្វើការ៖
    – លុបចោលបំណុលទាំងស្រុង និងឧបត្ថម្ភប្រាក់ ២០ លានរៀល សម្រាប់ យោធិនពលីជីវិត
    – លុបចោលបំណុលទាំងស្រុង និងឧបត្ថម្ភប្រាក់ ១០ លានរៀល សម្រាប់ យោធិន ពិការ
    – ឧបត្ថម្ភប្រាក់ ២ លានរៀល សម្រាប់ យោធិនរងរបួសស្រាល

    គួរបញ្ជាក់ផងដែរថា ក្នុងនោះ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ធនាគារ ជីប ម៉ុង និងពាណិជ្ជកម្មសុរបជាង ១៤ កាលពីថ្មីៗនេះ ក៏បានធ្វើការឧបត្ថម្ភថវិកាសរុប ២ លានដុល្លារ ទៅដល់កងទ័ពជួរមុខកម្ពុជា ដែលបានឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមជាមួយទឹកពិសារកម្ពុជាសរុបជាង១០,០០០កេស។

    ធនាគារ ជីប ម៉ុង សូមសូមគោរពកោតសរសើរដល់ភាពអង់អាចក្លាហានរបស់កងទ័ពកម្ពុជា និងការលះបង់ដ៏ធំធេងនៅក្នុងការការពារជាតិមាតុភូមិកម្ពុជាយើង។ ធនាគារ ជីប ម៉ុង និងប្រជាជនខ្មែរទាំងអស់ សូមចងចាំជានិច្ចនូវគំរូវីរភាពមួយនេះ និងប្ដេជ្ញាបន្តរួមចំណែកគាំទ្រ កសាង និងការពារមាតុភូមិយើងឱ្យបានរឹងមាំជានិរន្តរ៍។

    សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកធនាគារ ជីប ម៉ុង តាមរយៈលេខ៖ 081 ឬ 066 811 911។

    ក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌! ខ្មែរ រួបរួមគ្នា! ដើម្បីកងទ័ពខ្មែរ ការពារបូរណភាពទឹកដីពេញដោយភាពអង់អាចក្លាហាន!

    Share This Post: