សមត្ថកិច្ចជំនាញ ចុះចាប់រថយន្តមួយគ្រឿង ដឹកសាច់គោ និងជើងមាន់បង្កកចំនួន ៣,៥តោន ដែលដឹកចេញពីប្រទេសវៀតណាម បម្រុងយកមកចែកចាយបន្តនៅភ្នំពេញ
(រាជធានីភ្នំពេញ)៖ តាមរយៈការបង្ហោះរបស់ ហ៊ុន សារ៉ាត់ នៅរសៀលថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សមត្ថកិច្ចជំនាញចុះចាប់ រថយន្តមួយគ្រឿង ដឹកសាច់បង្កចំនួន ៣,៥តោន រួមសាច់គោបង្កក និងជើងមាន់បង្កក ដែលបាដឹកចេញពីប្រទេសវៀតណាម បម្រុងយកមកចែកចាយបន្តនៅរាជធានីភ្នំពេញ។

ក្នុងការបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបន្ថែមថា នៅវេលាម៉ោ ង១០និង៣០នាទីព្រឹក នាថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ ដោយមានការសម្របសម្រួលនីតិវិធី ពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចុះស្ទាក់ចាប់រថយន្ត១គ្រឿងម៉ាក HYUNDIA ពណ៌ស មានចំណុះ៣,៥តោន ដឹកសាច់បង្កកចំនួន ២៤៤កេសក្រដាស ស្មើ នឹង ៦១៨២គីឡូក្រាម។ ក្នុងនោះដែរ មានសាច់គោបង្កកនិងជើងមាន់បង្កក ដោយសាច់គោបង្កកមានចំនួន ១៩៤កេសក្រដាស ស្មើនឹង ៥៤៣២គីឡូក្រាម និងជើងមាន់បង្កកមានចំនួន ៥០កេស ក្រក្រដាស ស្មើនឹហ្នឹង ៧៥០គីឡូក្រាម។
ចំពោះរថយន្តខាងលើនេះ បានដឹកផលិតផលសត្វបង្កកទាំងនេះចេញពីប្រទេសវៀតណាម យកមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ដឹកជញ្ជូនខុខុសលក្ខណៈបច្ចេកទេស នៃច្បាប់ដឹកជញ្ជូនសត្វ និងផលសត្វ។ ក្រុមការងារបាននាំបទល្មើស និងវត្ថុតាងទាំងនេះទៅរក្សាទុកនៅចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕




ប្រភព៖ Sarat Hun