ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចឃាត់រថយន្ត ដឹកសាច់សត្វបង្កក ជាង៦ពាន់គីឡូ ក្រោយដឹកចេញពីភ្នំពេញបម្រុងយកទៅចែកចាយបន្តតាមបណ្ដាខេត្ត

    BY soknita August 6, 2025
    សមត្ថកិច្ចឃាត់រថយន្ត ដឹកសាច់សត្វបង្កក ជាង៦ពាន់គីឡូ ក្រោយដឹកចេញពីភ្នំពេញបម្រុងយកទៅចែកចាយបន្តតាមបណ្ដាខេត្ត

    (រាជធានីភ្នំពេញ)៖ នៅលើគណនីផ្ទាល់ខ្លួនរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សមត្ថកិច្ចឃាត់ចាប់រថយន្ត ១គ្រឿង ដឹកសាច់សត្វបង្កកចំនួន ៦៧៨០គីឡូ ក្រោយដឹកចេញពីភ្នំពេញបម្រុងយកទៅចែកចាយបន្តតាមបណ្ដាខេត្ត។

    តាមការបញ្ជាក់លម្អិតរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ ថា នៅវេលាម៉ោង ២២និង៣៥នាទី កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ ដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជរងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាក HYUNDIA ដឹកសាច់សត្វបង្កកចំនួន ៦៧៨០គីឡូក្រាម មានដូចជា៖ ជើងមាន់ គូទមាន់ ស្លាបមាន់ សាច់ជ្រូក ខ្លាញ់ជ្រូក ទាមូល សាច់គោ សាច់មាន់កិន សសៃជើងមាន់។

    ចំពោះរថយន្តខាងលើ បានដឹកសាច់សត្វបង្កក ចេញពីរាជធានីភ្នំពេញ ឆ្ពោះមកលក់ចែកចាយនៅតាមបណ្តាខេត្ត ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ សាច់បង្កកទាំងនេះ គ្មានប្រភពច្បាស់លាស់ និងដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស មានន័យថា: ការដឹកជញ្ជូនសាច់បង្កកទាំងនេះគឺដឹកបំបែកគ្នាតាម ម៉ូតូរឺម៉កកង់បី ចេញពីទិសដៅផ្សេងៗគ្នាដែលកំណត់ទីតាំងមិនច្បាស់លាស់ យកមកប្រមូលផ្ដុំគ្នានៅបេនឡាន រួចជញ្ជូនដាក់រថយន្តខាងលើទើបដឹកបន្តទៅចែកចាយតាមបណ្ដាខេត្ត។

    ក្រុមការងារ បាននាំយកវត្ថុតាំងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

    ប្រភព៖ Sarat Hun

    Share This Post: