ខ្មែរណូត

ស្វែងរក

  • PR

    ត្រៀម CV! ស្អែកនេះក្រុមហ៊ុនល្បីៗរហូតដល់ទៅ១៥ រើសបុគ្គលិករាប់ពាន់នាក់

    BY Naren August 7, 2025
    ត្រៀម CV! ស្អែកនេះក្រុមហ៊ុនល្បីៗរហូតដល់ទៅ១៥ រើសបុគ្គលិករាប់ពាន់នាក់

    នៅថ្ងៃស្អែកនេះ ដែលត្រូវនឹងថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ នេះ នឹងមានក្រុមហ៊ុនល្បីៗទាំង១៥ ធ្វើការរើសបុគ្គលិករាប់ពាន់នាក់នៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កា ម៉ល ជាន់ផ្ទាល់ដី។

    សម្រាប់បងប្អូន ដែលកំពុងតែស្វែងរកការងារធ្វើ ឬបងប្អូនដែលចង់ផ្លាស់ប្តូរការងារអាចត្រៀម CV បណ្តើរៗបាន ខណៈនៅថ្ងៃស្អែកនេះ នឹងមានក្រុមហ៊ុនល្បីៗរហូតដល់ទៅ១៥ នឹងធ្វើការជ្រើសរើសបុគ្គលិករាប់ពាន់នាក់ទោះគ្មានបទពិសោធន៍ក៏អាចធ្វើបានដែរ។

    បើតាមការបង្ហោះលើផេកផ្លូវការរបស់ Chip Mong 271 Mega Mall បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ នេះ សម្រាប់បងប្អូនដែលកំពុងតែស្វែងរកការងារធ្វើកុំភ្លេចត្រៀម CV ឱ្យហើយទៅព្រោះនៅក្នុងកម្មវិធី វេទិកាការងារ នឹងមានស្ថាប័នធំៗចំនួន១៥ នឹងនាំយកឱកាសការងាររហូតដល់ទៅ ២,៥០០ កន្លែង។ចំពោះទីតាំងវិញគឺនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ផ្ទាល់ដី ចាប់ពីម៉ោង ៩ព្រឹក – ៨យប់។

    ជាមួយគ្នានោះដែរ ចំពោះក្រុមហ៊ុននិងធនាគារដែលនឹងចូលរួមរើសបុគ្គលិកនោះមានដូចជា៖
    ១. ក្រុមហ៊ុន Chip Mong Retail
    ២. ធនាគារ Chip Mong Bank
    ៣. ក្រុមហ៊ុន khmer beverage
    ៤. ក្រុមហ៊ុន Cellcard
    ៥. មីក្រូហិរញ្ញវត្ថុ LOLC
    ៦. ធនាគារកាណាឌីយ៉ា
    ៧.ក្រុមហ៊ុន ម៉េងលី ជេ. គួច
    ៨. មីក្រូហិរញ្ញវត្ថុ មហានគរ
    ៩. HSC Group
    ១០. ម៉ាស្ទ័រ ស៊ុគីស៊ុប
    ១១. Dynamic argon
    ១២. មីក្រូហិរញ្ញវត្ថុ AMK
    ១៣. AA-HR ក្រុមហ៊ុនបញ្ចូនសិក្ខាកាមទៅជប៉ុន
    ១៤. Dai-ichi-Life Insurance (Cambodia)
    ១៥. B.P.C

    គួរបញ្ជាក់ថា ចំពោះឱកាសការងារនេះដែរ គឺដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗអត់បទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ។ សម្រាប់ព័ត៌មានបន្ថែមអាចស្កេន QR Code ដើម្បីចូល Telegram យល់ដឹងព័ត៌មានបន្ថែម https://qr.nea.gov.kh/ ៕

    Share This Post: