កុមារអាយុ ៦ឆ្នាំម្នាក់ រលាកសួតខ្លាំង បណ្តាលមកពីឆ្លងវីរុស H5N1 ក្រោយទទួលទានប្រភេទសាច់មាន់ និងទាដែលឈឺស្លា-ប់់
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ នេះ តាមការចុះផ្សាយរបស់ Dr. Beat Richner បានឱ្យដឹងថា កុមារអាយុ ៦ឆ្នាំម្នាក់ រលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីឆ្លងវីរុស H5N1 ក្រោយទទួលទានប្រភេទសាច់មាន់ និងទាដែលឈឺស្លាប់។

តាមការបញ្ជាក់របស់ Dr. Beat Richner បានឱ្យច្បាស់ថា កុមារអាយុ ៦ឆ្នាំម្នាក់ ត្រូវបានបញ្ជូនមកពីខេត្តត្បូងឃ្មុំ ដោយមានជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីវីរុស គ្រុនផ្តាសាយបក្សី-H5N1 បានមកដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងស្ថាភាពធ្ងន់ធ្ងរ។
ចំពោះកុមាររូបនេះ ត្រូវបានជួយសង្រ្គោះជីវិត ដោយម៉ាស៊ីនជំនួយដង្ហើម និងបូមយកខ្យល់ធ្លាយចេញពីសាច់សួតរលួយ និងត្រូវថែទាំព្យាបាលអស់រយ:ពេល ២០ថ្ងៃ។ បច្ចុប្បន្នកុមាររូនេះ បានត្រឡប់ទៅផ្ទះវិញហើយ ក្រោយក្រុមគ្រូពេទ្យឯកទេសជួយសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ៕
គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លលាប់អំពាវនាវដល់ប្រជាពលរដ្ឋ កុំទទួលទាននូសត្វមាន និងទា ដែលមានជំងឺ ព្រោះអាចបណ្តាលឱ្យឆ្លងវីរុស H5N1 និងរលាកសួតធ្ងន់ធ្ងរពិបាកព្យាបាល និងមានហានិភ័យខ្ពស់ដល់អាយុជីវិត៕

ប្រភព៖ Dr. Beat Richner