ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាំយកឱកាសការងារ ១៦០កន្លែងទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តតាកែវ

    BY Liny01 August 10, 2025
    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាំយកឱកាសការងារ ១៦០កន្លែងទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តតាកែវ

    (ខេត្តតាកែវ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ នៅថ្ងៃ​ទី៩ ខែសីហា ឆ្នាំ២០២៥ បាន​រៀប​ចំ«វេទិ​កាកា​រ​ងារ» ដើម្បី​នាំយក​ព័ត៌មាន​ឱកាស​ការ​ងារ​ចំនួន ១៦០កន្លែង​ទៅផ្ស​ព្វផ្សាយ​ជូន​ប្រជា​ពល​រដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើប​វិល​ត្រ​ឡប់​មក​ពីប្រទេ​ស​ថៃ នៅឃុំ​រនាម និង​ឃុំខ្វាវ ស្រុក​ទ្រាំង ក្នុង​ខេត្ត​តាកែវ​។

    ការបើក​វេទិកា​ការ​ងារ​នេះ ធ្វើឡើង​ក្នុង​គោល​បំណង​ផ្តល់​ឱកាស​ការ​ងារ​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើប​វិល​ត្រឡប់​មក​ពីប្រទេ​ស​ថៃ​មក​ចូល​រួម​ចំនួន ២៧៧នា​ក់ និង​មានអ្នក​ទទួល​បានឱ​កាសកា​រងារ​ភ្លាមៗ​ជិត ៨០នាក់​ពី​ក្រុម​ហ៊ុនធំៗ​ដែល​កំពុង​មាន​តម្រូវ​ការ​កម្លាំង​ពល​កម្ម​។ លើសពី​នេះ មន្រ្តី​ក្រសួ​ង ក៏បាន​ផ្សព្វ​ផ្សាយ​អំពី​អត្ថ​ប្រយោ​ជន៍​នៃ​របប​សន្តិ​សុខ​សង្គម និង​ការ​អប់រំ​បណ្ដុះ​បណ្ដា​ល​បច្ចេក​ទេ​ស និង​វិជ្ជា​ជីវៈ ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ ជាពិ​សេស បង​ប្អូន​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពីប្រ​ទេស​ថៃ​៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: