គណៈសង្ឃកម្ពុជាសុំបិណ្ឌបាតភាគីថៃ ឱ្យមានការគោរពបទឈប់បា-ញ់ជានិរន្តរ៍ និងសុំបិណ្ឌបាត្រភាគីថៃដោះលែងកងទ័ពខ្មែរទាំង ១៨រូប ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង
(រាជធានីភ្នំពេញ)៖ តាមការការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធរណៈ នៅព្រឺកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គណៈសង្ឃកម្ពុជាសុំបិណ្ឌបាតភាគីថៃ ឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ និងសុំបិណ្ឌបាត្រភាគីថៃដោះលែងកងទ័ពខ្មែរទាំង ១៨រូប ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរធម្មយាត្រាដើម្បីសន្តិភាពនេះ ដោយមើលឃើញអំពីសារសំខាន់ នៃសន្តិភាពយ៉ាងនេះហើយ ទើបគណៈសង្ឃសុំបិណ្ឌបាតភាគីថៃ ឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ និងសុំបិណ្ឌបាត្រភាគីថៃដោះលែងកងទ័ពខ្មែរទាំង ១៨រូប ដែលបាន ចាប់ធ្វើជាចំណាប់ខ្មាំង។ ក្នុងនាមប្រទេសទាំងពីរជាអ្នកគោរពកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា ហើយក៏ដើម្បី ជាប្រយោជន៍ដ៏ឧត្តុង្គឧត្តម សម្រាប់សេចក្តីសុខក្សេមក្សាន្តត្រជាក់ត្រជំដល់ប្រជាជាតិខ្មែរ និងសាកលលោក ទាំងមូលផងដែរ។
ជាពិសេសគណៈសង្ឃនាយក សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត និងកម្លាំងបញ្ញាស្មារតីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអគ្គមគ្គុទ្ទេសដ៍ឆ្នើមមានបទពិសោធន៍ចាស់ទុំ បានជួយដល់រាជរដ្ឋាភិបាល និងជម្រុញលើកទឹកចិត្តដល់ កងទ័ពយោធពលខេមរភូមិន្ទ ឱ្យកាន់តែមានឆន្ទៈមោះមុតក្នុងការការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា បាន១០០%។ សូមសម្តែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវវាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានពុះពារគ្រប់ឧបសគ្គក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ ទៅតាមច្បាប់ជាតិ និងអន្តរជាតិ ដោយសន្តិវិធី។
សូមកោតសរសើរដល់វីរកងទ័ពជួរមុខទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីឱ្យបានគង់វង្សនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ និងសូមគោរពដឹងគុណចំពោះវីរកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការហាតិមាត្រភូមិទិនព្រះរាជាណាចក្រកម្ពុជា៕



ប្រភព៖ ឯកសារមន្ត្រីសាធរណៈ