ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងការបរទេស ថ្លែងបញ្ជាក់ថា កម្ពុជាបន្តអំពាវនាវឱ្យថៃគោរពការព្រមព្រៀង ១៣ចំណុច ក្នុងកិច្ចប្រជុំវិសាមញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី ឱ្យបានម៉ឺងម៉ាត់

    BY soknita August 11, 2025
    អ្នកនាំពាក្យក្រសួងការបរទេស ថ្លែងបញ្ជាក់ថា កម្ពុជាបន្តអំពាវនាវឱ្យថៃគោរពការព្រមព្រៀង ១៣ចំណុច ក្នុងកិច្ចប្រជុំវិសាមញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី ឱ្យបានម៉ឺងម៉ាត់

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសថ្លែងបញ្ជាក់ថា កម្ពុជាបន្តអំពាវនាវឱ្យថៃគោរពការព្រមព្រៀង១៣ចំណុចក្នុងកិច្ចប្រជុំវិសាមញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី ឱ្យបានម៉ឺងម៉ាត់។

    អ្នកនាំពាក្យក្រសួងការបទេសកម្ពុជាបានថ្លែងបញ្ជាក់ថា កម្ពុជាបានបន្តអំពាវនាវដល់ភាគីថៃឱ្យគោរពការព្រមព្រៀងចំនួន១៣ចំណុចដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃនៅប្រទេសម៉ាឡេស៊ី ឱ្យបានម៉ឺងម៉ាត់។ ថ្លែងក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ជុំ សន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថា កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ មានការអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង១៣ចំណុចនៅប្រទេសម៉ាឡេស៊ី ហើយ កម្ពុជាត្រូវបានលើកទឹកចិត្តដ៏ខ្លាំក្លាតាមរយៈការអបអរសាទដ៏ទូលំទូលាយ របស់សហគមន៍តំបន់ និងអន្តរជាតិ ក្នុងនោះ ក៏មានបណ្តាប្រទេសដៃគូរអាស៊ាន និងតួអង្គពាក់ព័ន្ធសំខាន់ៗដទៃទៀត។

    ឯកឧត្តមអ្នកនាំពាក្យបានបន្ដថា ចំពោះកិច្ចព្រមព្រៀងចំនួន១៣ នៅប្រទេសម៉ាឡេស៊ី របស់គណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទ ៧ ខែសីហា ឆ្នាំ ២០២៥ កម្ពុជាសូមស្វាគមន៍ចំពោះពីបណ្តាប្រទេសនានា សូមឱ្យមានការអនុវត្ត ដោយសុចរិត និងទាន់ពេលវេលា នូវរាល់ចំណុចដែល បានព្រមព្រៀងគ្នានោះដែរ។

    ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យក៏បានគូសបញ្ជាក់ទៀតថា៖ «កម្ពុជាបានចាត់ទុកកិច្ចព្រមព្រៀង១៣ចំណុចនោះជាឱកាសដ៏សំខាន់មួយសម្រាប់ប្រទេសទាំងពីរសម្រាប់កាត់បន្ថយភាពតានតឹង ស្តារមកវិញនូវការទុកចិត្តគ្នា និងទប់ស្កាត់គ្រោះថ្នាក់ដល់ជនស៊ីវិលនៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងគ្នានេះគឺជាការតាំងចិត្តរួមរបស់ប្រទេសទាំងពីរចំពោះសន្តិភាព និងស្ថេរភាព»។

    ឯកឧត្តមក៏បានបន្ថែមទៀតថា ក្នុងពេលជាមួយគ្នានោះដែរកម្ពុជាសូមសម្តែងការព្រួយបារម្ភចំពោះការបង្ហាញចំណុចវិជ្ជមាននូវលក្ខខណ្ឌមួយចំនួនរបស់ភាគីថៃរួមទាំងការលើកឡើងថាកម្ពុជាបានដាក់គ្រាប់មីនថ្មី និងថាបានវាយប្រហារលើកគោលដៅជាជនស៊ីវិលដែលបានលើកឡើងសាជាថ្មីម្តងទៀតរបស់ក្រសួងការពារជាតិថៃ និងពេលថ្មីៗនេះ មេបញ្ជាការយោធា ភូមិភាគ២ថៃបានលើកឡើងប្រកបដោយអរិភាពផងដែរ។

    ក្នុងងឱកាសនោះដែរ ឯកឧត្ដមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រកាសផងដែរថា កម្ពុជាប្រកាន់ជំហរក្នុងការអនុវត្តយ៉ាងម៉ឹងម៉ាត់នូវកិច្ចព្រមព្រៀងគ្នាទាំង ១៣ចំណុច ហើយជំរុញឱ្យភាគីថៃត្រូវតែគោរពដោយពេ ញលេញចំពោះការតាំងចិត្តរបស់ខ្លួនក្នុងឱកាសនៃកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅកម្ពុជា- ថៃកន្លងមកនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: