ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បញ្ជាក់អាកាសធាតុក្នុងខេត្តនាខែសីហានេះ នឹងមានភ្លៀងធ្លាក់ ផ្គររន្ទះច្រើនលើសពីធម្មតា និងរលកសមុទ្រមានកម្ពស់ខ្ពស់បង្គួរ

    BY soknita August 13, 2025
    មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បញ្ជាក់អាកាសធាតុក្នុងខេត្តនាខែសីហានេះ នឹងមានភ្លៀងធ្លាក់ ផ្គររន្ទះច្រើនលើសពីធម្មតា និងរលកសមុទ្រមានកម្ពស់ខ្ពស់បង្គួរ

    (ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តកំពត បានោ្យដឹងថា ខាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បញ្ជាក់អាកាសធាតុក្នុងខេត្តនាខែសីហានេះ នឹងមានភ្លៀងធ្លាក់ ផ្គររន្ទះច្រើនលើសពីធម្មតា និងរលកសមុទ្រមានកម្ពស់ខ្ពស់បង្គួរ។

    តាមរយៈសេចក្តីជូនដំណឹងពី ស្ថានភាពអាកាសធាតុរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានឱ្យដឹងថា ស្ថានភាពអាកាសធាតុចាប់ពី ថ្ងៃទី ១៣ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥៖

    -ស្ថានភាពទឹកភ្លៀងនឹងមានបរិមាណកើនឡើង និងបង្កឱ្យមានភ្លៀងធ្លាក់ច្រើនជាងធម្យមភាគច្រើនឆ្នាំ ភវនីយភាព (ប៉ាន់ប្រមាណ ឬប្រូបាប៊ីលីតេ) ៥០% ទៅ៨០% ជាមួយនិងផ្គររន្ទះ ។

    ដូចជម្រាបជូនខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ជម្រាបជូនសាធារណៈជន និងប្រជានេសាទ មេត្តាយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពអាកាសធាតុក្នុងខែ សីហា ឆ្នាំ ២០២៥ ខាងមុខនេះ ដែលនឹងមានភ្លៀង ផ្គររន្ទះច្រើនលើសពីកម្រិតធម្មតា និងរលកសមុទ្រមានកម្ពស់ ខ្ពស់បង្គួរ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត នឹងបន្តតាមដានសភាពការណ៍ធាតុអាកាស និងគោរពជម្រាប ជូនជាបន្តបន្ទាប់ ក្នុងករណីប្រែប្រួល៕

    ប្រភព រដ្ឋបាលខេត្តកំពត

    Share This Post: