ព័ត៌មានជាតិ
អគ្គនាយកអង្គភាពកំចាត់មីនកម្ពុជា ហួសចិត្តរឿងថៃយកគ្រាប់មីន PMN-2 មិនទាន់ដកគន្លឹះឳ្យផ្ទុះទៅសម្តែងបោកប្រាស់អ្នកការទូតបរទេស
BY Nisaiy KN
August 17, 2025
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ហេង រតនា អគ្គនាយកអង្គភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) មានការហួសចិត្តរឿងថៃយកគ្រាប់មីន PMN-2 មិនទាន់ដកគន្លឹះឳ្យផ្ទុះទៅសម្តែងបោកប្រាស់អ្នកការទូតបរទេស។

លោក ហេង រតនា អគ្គនាយកអង្គភាពកំចាត់មីនកម្ពុជា បានសរសេរលើបណ្ដាញសង្គមថា គ្រាប់មីន PMN-2 សម្ដែង និងគ្រាប់មីន PMN-2 ដាក់ សម្រាប់ជាន់ផ្ទុះវាខុសគ្នាទាំងស្រុង។
លោកបានឲ្យដឹងថា៖ “គ្រាប់មីន PMN-2 ដែលសៀមដាក់បង្ហាញនៅលេីតុដែលពន្យល់ថា រកឃេីញពីក្នុងដី និងចោទថាកងទ័ពកម្ពុជា ដាក់ក្នុងដីសៀមនោះ ជាគ្រាប់មីនទាំងអស់ មិនទាន់ដកគន្លឹះសុវត្ថិភាព ដេីម្បីបង្កផ្ទុះឡេីយ!”។
លោកបន្ដថា តាមធម្មតា និងបច្ចេកទេសប្រសិនការដាក់មីន ដេីម្បីឱ្យសត្រូវជាន់ផ្ទុះ ត្រូវតែដកគន្លឹះសុវត្ថិភាពចេញហេីយ បេីមិនដក គឺជាន់មិនផ្ទុះនោះទេ៕






ប្រភព៖ លោក ហេង រតនា