ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ ជាង ១ ០០០អង្គ/នាក់ នៅទីក្រុងអាឌឺឡែត រដ្ឋអូស្រ្តាលីខាងត្បូង ជួបជុំគ្នាស្នើសុំឱ្យសហគមន៍អន្តរជាតិអន្តរាគមន៍ឱ្យថៃគោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់

    BY Nisaiy KN August 17, 2025
    ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ ជាង ១ ០០០អង្គ/នាក់ នៅទីក្រុងអាឌឺឡែត រដ្ឋអូស្រ្តាលីខាងត្បូង ជួបជុំគ្នាស្នើសុំឱ្យសហគមន៍អន្តរជាតិអន្តរាគមន៍ឱ្យថៃគោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់

    (ក្រុងអាឌឺឡែត)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋអូស្រ្តាលីខាងត្បូង ប្រទេសអូស្ត្រាលី នៅថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ រួមមានប្រមាណជាង ១ ០០០អង្គ/នាក់ បានជួបជុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងទង្វើរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់របស់ប្រទេសថៃ។

    ជាមួយគ្នានេះ ប្រជាពលរដ្ឋកម្ពុជានៅទីក្រុងអាឌឺឡែត បានស្នើសុំឱ្យសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍ឱ្យប្រទេសថៃគោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ។

    ជាមួយគ្នានេះដែរ បងប្អូនសហគមន៍ខ្មែរ ក៏បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកប្រធានាធិបតី DONALD TRUMP ដែលបានជួយដឹកនាំសម្របសម្រួល ដើម្បីឱ្យមានបទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌរវាងកងកម្លាំងយោធាកម្ពុជា និងថៃដើម្បីសន្តិភាព និងស្នើដល់លោកប្រធានាធិបតី បន្តតាមដានសភាពការណ៍ នៃបទឈប់បាញ់ និងការដោះលែងវីរះកងទ័ពកម្ពុជា ដែលកងទ័ពថៃឈ្លានពានបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: