ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងរ៉ែ នឹងដាក់ឱ្យប្រើប្រាស់លេខទូរសព្ទ ‹‹HOTLINE›› សម្រាប់ទទួលព័ត៌មាន និងឆ្លើយតបសំណួរ ឬ ចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងវិស័យប្រេងកាត

    BY soknita August 18, 2025
    ក្រសួងរ៉ែ នឹងដាក់ឱ្យប្រើប្រាស់លេខទូរសព្ទ ‹‹HOTLINE›› សម្រាប់ទទួលព័ត៌មាន និងឆ្លើយតបសំណួរ ឬ ចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងវិស័យប្រេងកាត

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងរ៉ែ និងថាមពល បានជូនដំណឹងពី ការដាក់ឱ្យប្រើប្រាស់លេខទូរសព្ទ ‹‹HOTLINE›› សម្រាប់ទទួលព័ត៌មាន និងឆ្លើយតបសំណួរ ឬ ចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងវិស័យប្រេងកាត។

    តាមរយៈសេចក្តីជូនដំណឹងរបស់ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការនូវទូរសព្ទ HOTLINE លេខ ០១២ ៧១៧ ៧២៥ (អាចប្រើ Telegram, WhatsApp និង CoolApp បាន) ជាផ្លូវការសម្រាប់ទទួលព័ត៌មាន និងឆ្លើយតបសំណួរ ឬ ចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងវិស័យប្រេងកាត ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

    ប្រភព៖ Ministry of Mines and Energy Cambodia

    Share This Post: