ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈកម្មការព្រំដែនរួមកម្ពុជា (JBC) ស្នើឱ្យថៃរុះរើឧបករណ៍ ដែលបានដាក់នៅតំបន់ទាំងឡាយចេញពីទឹកដីកម្ពុជា

    BY soknita August 20, 2025
    គណៈកម្មការព្រំដែនរួមកម្ពុជា (JBC) ស្នើឱ្យថៃរុះរើឧបករណ៍ ដែលបានដាក់នៅតំបន់ទាំងឡាយចេញពីទឹកដីកម្ពុជា

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គណៈកម្មការព្រំដែនរួមកម្ពុជា (JBC) ស្នើឱ្យថៃរុះរើឧបករណ៍ដែលបានដាក់នៅតំបន់ទាំងឡាយចេញពីទឹកដីកម្ពុជា។ តាមរយៈក្រសួងការបទេស និសហប្រតិបត្តិការអន្តរជាតិ គណៈកម្មការព្រំដែនរួមកម្ពុជានបានស្នើឱ្យភាគីថៃធ្វើការរុះរើឧបករណ៍ដែលដាក់រំលោភនៅក្នុងទឹកដីកម្ពុជាចេញវិញ ព្រោះទង្វើនេះជាសកម្មភាពបាន រំលោភលើការកសាង ទំនុកចិត្តគ្នា។នេះបើតាមអ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា។

    ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើក ឡើងថា ឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសថៃកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ ក្រសួងការពាជាតិកម្ពុជា បានប្រកាន់ភ្ជាប់ជានិច្ចនូវកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានព្រមព្រៀង ដោយភាគីទាំងពីរ។

    ឯកឧត្តមបានបញ្ជាក់ថា៖«យើងជឿជាក់ថាជាមូលដ្ឋានរឹងមាំបំផុតសម្រាប់ការកសាងសន្តិភាពយូរអង្វែងសម្រាប់អ្នកទាំងអស់គ្នា។ ចំពោះការចោទប្រកាន់របស់ភាគីថៃ កម្ពុជាបានរំលោភ ចូលទឹកដីរបស់ខ្លួននោះខ្ញុំសូមបញ្ជាក់ថាអគ្គលេខាធិការដ្ឋានគណៈកម្មការព្រំដែនរួមកម្ពុជាឬហៅថា JBC កម្ពុជាតាមរយៈក្រសួងការបទេសកម្ពុជានៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ បានដាក់ ជំទាស់មួយចំពោះសកម្មភាពរបស់កងកំម្លាំងប្រដាប់អាវុធ ដែលបានដាក់ពង្រាយរបងខ្សែលួស បំពាក់សំណាញ់ខៅ្ម ដាក់កង់ឡាននៅតំបន់មួយចំនួននៅព្រំដែនក្នុងទឹកដីកម្ពុជា»។

    ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថាក្នុងស្ថានការណ៍នេះគណៈកម្មការ JBC កម្ពុជាបានស្នើឱ្យថៃរុសរើឧបករណ៍ទាំងអស់ចេញពីតំបន់ ទាំងឡាយចេញពីទឹកដីកម្ពុជាដែលបានរំលោភ ដោយថៃ។ យើងយល់ឃើញថា សកម្មភាពទាំងនេះបានរំលោភ លើការកសាងទំនុកចិត្តគ្នា។ ដូច្នេះកម្ពុជា អំពាវនាវនិងស្នើឱ្យថៃគោរពពេញលេញនូវកាតព្វកិច្ចរួមគ្នា និងកាតព្វកិច្ចអន្តរជាតិទាំងអស់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: