ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្លងកាត់៣ថ្ងៃ (២៧-២៩ សីហា ២០២៥) សម្រួលដល់ការធ្វើដំណើរ

    BY soknita August 20, 2025
    ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្លងកាត់៣ថ្ងៃ (២៧-២៩ សីហា ២០២៥) សម្រួលដល់ការធ្វើដំណើរ

    (ខេត្តក្រចេះ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្លងកាត់៣ថ្ងៃ (២៧-២៩ សីហា ២០២៥) សម្រួលដល់ការធ្វើដំណើរ។

    ចំពោះស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកឱ្យសិស្សានិសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៨ សីហា ២០២៥ លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្ស ឆ្លងកាត់រយៈពេល៣ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់ក្មួយៗបេក្ខជនប្រឡង។
    កាលបរិច្ឆេទកំណត់សម្រាប់ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ៖

    ១-ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ :- បើកម៉ោង ១៣:០០ ដល់ម៉ោង ១៧:០០ល្ងាច

    ២- ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ :- បើកម៉ោង ០៥:៣០ ដល់ម៉ោង ០៨:០០ ព្រឹក និងបើកម៉ោង ១៧:០០ ដល់ម៉ោង ១៨:៣០ ល្ងាច

    ៣-ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ : – បើកម៉ោង ០៥:៣០ ដល់ម៉ោង ០៨:០០ ព្រឹក និងបើកម៉ោង ១៦:៣០ ដល់ម៉ោង ១៧:៣០ ល្ងាច។

    ដោយឡែក ការបើកចរាចរណ៍ពិសេសសម្រាប់សិស្សានិសិស្សដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ អនុញ្ញាតសម្រាប់តែយានធុនស្រាលប៉ុណ្ណោះ (ម៉ូតូ កង់ និងថ្មើជើង)៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post: