Samsung S10 5G ជាប់ជាស្មាតហ្វូនដែលនៅសល់គែមតិចបំផុត ដោយមានផ្ទៃអេក្រង់ដល់ទៅ 89.37% នៃផ្ទៃខាងមុខទាំងមូល
- June 3, 2019
ពីមួយឆ្នាំទៅមួយឆ្នាំ ការវិវត្តន៍នៃអេក្រង់ទូរស័ព្ទកាន់តែឈានទៅមុខជាលំដាប់ ទាំងកម្រិតនៃភាពច្បាស់ ក៏ដូចជាទំហំជាដើម។ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនខិតខំគ្រប់វិធីសាស្រ្តទាំងអស់ធ្វើយ៉ាងណាអោយអេក្រង់នៅស្មាតហ្វូនរបស់ខ្លួនមានទំហំធំ នឹងសល់គែមតិចបំផុតតាមតែអាចធ្វើទៅបាន ដោយមានទាំង Design បែបក្បាលឆក បែបតំណក់ទឹក និង Len Camera ទំលុះអេក្រង់។ សម្រាប់ក្នុងឆ្នាំ ២០១៩ នេះផងដែរ ស្មាតហ្វូនដែលមានទំហំ screen to body ratio ដែលធំជាងគេបានធ្លាក់ទៅលើស្មាតហ្វូន Samsung Galaxy S10 5G។ ហើយខាងក្រោមនេះជាតារាងអ្នកដែលគ្រងតំណែង screen to body ratio ធំបំផុតពីមួយឆ្នាំទៅមួយឆ្នាំ៖
Year Average Best Best phone
2007 27.70% 52.00% Apple iPhone
2008 30.18% 57.39% HTC Touch HD
2009 36.90% 65.19% HTC HD2
2010 41.48% 65.46% HTC Evo 4G
2011 46.91% 67.63% HTC Titan
2012 54.80% 72.39% Panasonic Eluga Power
2013 60.18% 78.45% Alcatel Hero
2014 64.94% 78.52% Sharp Aquos Crystal
2015 66.56% 78.38% Huawei Mate 8
2016 69.57% 84.02% Xiaomi Mi Mix
2017 70.95% 84.86% Essential PH-1
2018 78.72% 88.53% Lenovo Z5 Pro
2019 83.06% 89.37% Samsung Galaxy S10 5G



ប្រភព៖ GSM
អត្ថបទ៖ សំរិទ្ធ
- Share This Post:






