ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីនគរបាល បន្តសហការចុះពិនិត្យមើលផលិតផលដែលដាក់តាំងលក់នៅទីផ្សារក្នុងក្រុងបាត់ដំបង ដើម្បីធានាសុខមាលភាពអ្នកប្រើប្រាស់

    BY soknita August 21, 2025
    មន្រ្តីនគរបាល បន្តសហការចុះពិនិត្យមើលផលិតផលដែលដាក់តាំងលក់នៅទីផ្សារក្នុងក្រុងបាត់ដំបង ដើម្បីធានាសុខមាលភាពអ្នកប្រើប្រាស់

    (ខេត្តបាត់ដំបង)៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ នេះ ថា មន្រ្តីនគរបាល បន្តសហការចុះពិនិត្យមើលផលិតផលដែលដាក់តាំងលក់នៅទីផ្សារក្នុងក្រុងបាត់ដំបង ដើម្បីធានាសុខមាលភាពអ្នកប្រើប្រាស់។

    ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចបានចាត់តាំងកម្លាំង ចូលរួមសហការជាមួយមន្រ្តីសាខា (ក.ប.ប) ខេត្តបាត់ដំបង ចុះពិនិត្យមើលផលិតផលដែលដាក់តាំងលក់នៅទីផ្សារក្នុងក្រុងបាត់ដំបងសំដៅ លើបញ្ហាផុតសុពលភាពនៃការប្រើប្រាស់ ទំនិញខូចគុណភាព និងផលិតផលដែលមាន ប្រភពបាកូដ Barcode ផ្ទុយពីប្រភពដើម នៃប្រទេសដែលផលិត។
    ចំពោះវិធានការខាងលើគឺពិតជាបានរួមចំណែកក្នុងការរក្សានូវសុខមាលភាពចំពោះអ្នកប្រើប្រាស់ទូទៅលើ ផលិតផលទាំងនោះ ដូច្នេះអ្នកលក់គប្បីចូលរួមដោយភាពស្មោះត្រង់ក្នុងការដាក់តាំងលក់ផលិតផលដែលមានប្រភពច្បាស់លាស់និងគុណភាពល្អ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: