ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នាថ្ងៃនេះ

    BY Nisaiy KN August 24, 2025
    ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នាថ្ងៃនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាតរបស់ថៃ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាភាគីកម្ពុជា និងវរនាវីឯក គិទិផុន គុណសិរិប៉នញ៉ូ ប្រធានក្រុមលេខាភាគីថៃ។

    គណៈប្រតិភូភាគីថៃបានមកដល់ ខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជាហើយ នៅវេលាម៉ោង៨:២៥នាទីព្រឹកនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: