ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ចែកមួកសុវត្ថិភាពដល់កុមារៗ ដើម្បីអបអរទិវាកុមារអន្តរជាតិ

    BY Khmernote Media June 3, 2019
    ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ចែកមួកសុវត្ថិភាពដល់កុមារៗ ដើម្បីអបអរទិវាកុមារអន្តរជាតិ

    ភ្នំពេញថ្ងៃទី ៣១ ឧសភា ២០១៩

    កាលពីថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានចូលរួមចំណែកយកចិត្តទុកដាក់ដល់ប្អូនៗកុមារ ដោយបានចែកមួកសុវត្ថិភាព ចំនួន ១៥០ មួក ដល់សិស្សានុសិស្សាដែលកំពុងសិក្សាក្នុងសាលាបឋមសិក្សា ស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

    កម្មវិធីចែកមួកសុវត្ថិភាពដល់ប្អូនៗកុមារនេះធ្វើឡើងក្នុងគោលបំណងអបអរសាទរទិវាកុមារអន្តរជាតិ ក៏ដូចជាផ្តល់ចំណេះដឹងទាក់ទងនឹងការការពារ និងសារៈសំខាន់ក្នុងការពាក់មួកសុវត្ថិភាពដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចប៉ះពាល់ដល់អាយុជីវិត ជាពិសេសគឺដើម្បីបំផុសគំនិតឲ្យប្រជាជនខ្មែរទាំងអស់ផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើសុវត្ថិភាពរបស់កុមារតូចៗនៅពេលធ្វើដំណើរ។

    កន្លងទៅនេះក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ក៏បានធ្វើសកម្មភាពយ៉ាងច្រើន ដើម្បីលើកកម្ពស់ក៏ដូចជាសម្រួលដល់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការឧបត្ថម្ភប៉ុស្តិ៍យាមដល់នគរបាលចរាចរណ៍ និងចែកមួកសុវត្ថិភាពជូនដល់បងប្អូនដែលរស់នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗទៀត។ លើសពីនេះក្រុមហ៊ុនក៏បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការផ្សព្វផ្សាយទាក់ទងនឹងចំណេះដឹង និងការអនុវត្តច្បាប់ចរាចរណ៍តាមរយៈការបង្កើតជាវីដេអូអប់រំខ្លីផងដែរ។

    សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានកកើតឡើងនៅឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយគ្រប់ផលិតផល អាយ. អេស. អាយ ស្ទៀល (ISI STEEL) ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពី ភាពឧស្សាហ៏ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ៕

    ព័ត៌មានបន្ថែម ទំនាក់ទំនង៖
    – តាមរយៈទូរសព្ទលេខ 023-880-098
    – ឬចូលទៅកាន់គេហទំព័រ http://www.isisteel.com.kh/ ឬទំព័រហ្វេកប៊ុក ISI STEEL

    Share This Post:
    MPO4D jitutoto mpo4d Mpoplay