ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមហ៊ុន Leapmotor KH ផ្ដល់រង្វាន់រថយន្តអគ្គិសនី Leapmotor T03 មួយគ្រឿងដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិបាននិទ្ទេស A ជាមួយពិន្ទុខ្ពស់ជាងគេក្នុងឆ្នាំ២០២៥

    BY Liny01 August 27, 2025
    ក្រុមហ៊ុន Leapmotor KH ផ្ដល់រង្វាន់រថយន្តអគ្គិសនី Leapmotor T03 មួយគ្រឿងដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិបាននិទ្ទេស A ជាមួយពិន្ទុខ្ពស់ជាងគេក្នុងឆ្នាំ២០២៥

    ភ្នំពេញ, ក្រុមហ៊ុន Leapmotor KH បានប្រកាសអំពីយុទ្ធនាការដ៏អស្ចារ្យមួយដើម្បីលើកទឹកចិត្តលើវិស័យអប់រំ និងដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២៥។ ក្នុងជំហានដ៏វិសេសវិសាលមួយនេះ ក្រុមហ៊ុននឹងផ្ដល់រថយន្តអគ្គិសនី Leapmotor T03 ចំនួនមួយគ្រឿង ជារង្វាន់សម្រាប់សិស្សដែលទទួលបាននិទ្ទេស A ពិន្ទុខ្ពស់ជាងគេបំផុតប្រចាំប្រទេស ក្នុងសម័យប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២៥។


     
    យុទ្ធនាការនេះបង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ក្រុមហ៊ុន Leapmotor KH ដោយមិនត្រឹមតែជំរុញនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញពីការវិនិយោគក្នុងអនាគតសម្រាប់យុគសម័យយុវជនរបស់ប្រទេសកម្ពុជា។ តាមរយៈការផ្សារភ្ជាប់រវាងសមិទ្ធផលនៃការសិក្សាជាមួយបច្ចេកវិទ្យាដែលជួយដល់បរិស្ថាន នោះក្រុមហ៊ុន Leapmotor KH មានបំណងលើកទឹកចិត្តដល់សិស្សឱ្យខិតខំរៀនសូត្រដើម្បីទទួលបានសមិទ្ធផលខ្ពស់ជាងគេ ខណៈដែលក្រុមហ៊ុនចង់បង្ហាញអំពីសារៈសំខាន់នៃជម្រើសមធ្យោបាយក្នុងការធ្វើដំណើរនៃសម័យទំនើប។


     
    តំណាងនៃក្រុមហ៊ុន Leapmotor KH បានបញ្ផាក់ថា “ការអប់រំ និង ការជួយដល់បរិស្ថានគឺត្រូវដើរទន្ទឹមគ្នាជាដៃគូរ ហើយតាមរយៈការផ្ដល់រង្វាន់រថយន្តអគ្គិសនី Leapmotor T03 សម្រាប់សិស្សឆ្នើមបំផុតរបស់កម្ពុជា យើងសង្ឃឹមយ៉ាងមុតមាំថាជាភាពច្បាស់លាស់នៃចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការលើកទឹកចិត្តនិងផ្តល់ជូននូវរង្វាន់ដ៏ធំដើម្បីជាការទទួលស្គាល់នូវភាពឆ្នើមពូកែលើសគេក្នុងឆ្នាំសិស្សា២០២៥នេះ ដែលជាទំពាំស្នងឬស្សី និងជាភាពច្នៃប្រឌិតសម្រាប់អនាគតកម្ពុជា” ។


     
    ហេតុអ្វីបានជាក្រុមហ៊ុនជ្រើសរើស Leapmotor T03 ជារង្វាន់?
    Leapmotor T03 គឺជារថយន្តអគ្គិសនីដែលមានការរចនាដ៏ទំនើបទាន់សម័យ មានទំហំតូចល្មមសមស្របសម្រាប់ការបើកបរនៅក្នុងទីក្រុង និងជាពិសេសស័ក្តសមសម្រាប់សិស្សានុសិស្សដែលទើបតែរៀនបើកបរ។ អមជាមួយលក្ខណៈពិសេសដ៏ឆ្លាតវៃ, ការសន្សំថវិកាបានច្រើន, មានប្រសិទ្ធភាពការបើកបរខ្ពស់ និង មិនមានផ្សែងពុលដែលប៉ះពាល់ដល់បរិស្ថាននោះទេ ដូច្នេះហើយទើបវាក្លាយជារថយន្តអគ្គសនីដំបូងគេដ៏ល្អបំផុតសម្រាប់យុវជំនាន់ក្រោយ។ រថយន្តនេះមិនត្រឹមតែជារង្វាន់អនុស្សាវរីយ៍សម្រាប់សិស្សឆ្នើមនោះទេ ប៉ុន្តែថែមទាំងបង្ហាញពីតួនាទីរបស់រថយន្តអគ្គិសនីក្នុងការបង្កើតអនាគតពណ៌បៃតងសម្រាប់កម្ពុជា។


     
    យុទ្ធនាការនេះគឺជាយុទ្ធនាការដំបូងនៅកម្ពុជាដែលក្រុមហ៊ុន Leapmotor KH បានរៀបចំឡើងដោយរួមបញ្ចូលការអប់រំនិងការទទួលខុសត្រូវចំពោះការគិតគូរអំពីបរិស្ថាន។ វាត្រូវបានរំពឹងថានឹងជម្រុញការលើកទឹកចិត្តដល់សិស្សានុសិស្សរាប់ពាន់នាក់ដែលកំពុងត្រៀមប្រឡងទុតិយភូមិ ដោយជម្រុញឱ្យការព្យាយាមកាន់ខ្លាំង និង ខិតខំរៀនឱ្យបានលទ្ធផលល្អនិទ្ទេសល្អ។ ប្រជាជនកម្ពុជាបានសរសើរយុទ្ធនាការនេះថាជាការច្នៃប្រឌិតខ្ពស់ដែលជួយជំរុញការអភិវឌ្ឍជាតិក្នុងបែបបទសម័យថ្មី ដែលស្របតាមគោលនយោបាយរបស់កម្ពុជា ក្នុងការឆ្ពោះទៅរកដំណោះស្រាយនៃពិភពលោកពណ៌បៃតង និងការបង្កើតឱកាសដល់យុវជនជំនាន់ក្រោយ។


     
    អំពីក្រុមហ៊ុន Leapmotor KH
    Leapmotor KH ជាក្រុមហ៊ុននាំចូល និង ចែកចាយផ្លូវការរថយន្ត Leapmotor ក្នុងប្រទេសកម្ពុជា ដែលមានគោលបំណងនាំយករថយន្តអគ្គិសនីដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និង សន្សំសំចៃខ្ពស់ដោយមិនប៉ះពាល់ដល់បរិស្ថាន មកកាន់ទីផ្សារប្រទេសកម្ពុជា។ ជាមួយម៉ូឌែលរថយន្តដូចជា៖ Leapmotor T03, C10 និងម៉ូឌែលអគ្គិសនីផ្សេងៗទៀតនាពេលអនាគត ហើយបច្ចុប្បន្នក្រុមហ៊ុនក៏កំពុងនាំមុខគេក្នុងការបង្ហាញពីរថយន្តប្រើថាមពលអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕

    Share This Post: