ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ៖ បេក្ខជនមានបញ្ហាសុខភាពក្នុងអំឡុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

    BY Naren August 28, 2025
    ក្រសួងអប់រំ៖ បេក្ខជនមានបញ្ហាសុខភាពក្នុងអំឡុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

    យោងតាមការបង្ហោះរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជននៅតាមមណ្ឌលមួយចំនួន ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តតាកែវ ដែលមានបញ្ហាសុខភាព និងបេក្ខជនខ្លះបានជួបគ្រោះថ្នាក់ចរាចរណ៍មុនថ្ងៃប្រឡង ត្រូវបានសម្របសម្រួល ដោយមានក្រុមគ្រូពេទ្រប្រចាំការ ដើម្បីអាចចូលរួម នៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។

    សម្រាប់បេក្ខជនដែលមានបញ្ហាសុខភាព ដូចជាខ្យល់គ ខ្សោយកម្លាំង បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

    ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕

    Share This Post: