ព័ត៌មានជាតិ
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៣៤នាក់ មកពី១៩អង្គភាព បានចុះយកព័ត៌មានពិត នៅខេត្តឧត្តរមានជ័យ ដើម្បីផ្សព្វផ្សាយការពិតទៅពិភពលោក
BY soknita
August 29, 2025
(ខេត្តឧត្តរមានជ័យ)៖ នៅរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ នេះ តាមការបង្ហោះរបស់ ឯកឧត្តម ហេង រតនា អគ្គនាយក CMAC បានបញ្ជាក់ថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៣៤នាក់ មកពី១៩អង្គភាព បានចុះទៅពិនិត្យផ្តិតយករូបភាពពិត និងព័ត៌មានពិត នៅខេត្តឧត្តរមានជ័យ ដើម្បីផ្សព្វផ្សាយការពិតទៅពិភពលោក។

តាមការបង្ហោះរបស់ ឯកឧត្តម ហេង រតនា នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថាៈ ‹‹នៅទិសខេត្តឧត្តរមានជ័យខ្ញុំបានស្វាគមន៍អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ចុះទៅពិនិត្យផ្តិតយករូបភាពពិត ព័ត៌មានពិត ដើម្បីផ្សព្វផ្សាយការពិតទៅពិភពលោក››។
ចំពោះ អ្នកសារព័ត៌មានសរុបចំនួន ៣៤នាក់ មកពី ១៩អង្គភាពសារព័ត៌មាន ដែលអញ្ជើញមកពីប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី សឹង្ហបូរី វៀតណាម ចិន បូករួមទាំងអ្នកសារព័ត៌មានជាតិ៕







ប្រភព៖ HENG Ratana