PR

បុគ្គលនៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុន MTSL Investment Co., ltd

BY
Liny01
September 9, 2025

ក្រុមហ៊ុនមួយនេះបានបង្កើតឡើងរយះពេល៦ឆ្នាំមកហើយ ដែលកើតចេញពីកូនខែ្មរ១០០%
MTSL Investment Co., ltd ត្រូវបានផ្តួចផ្តើមបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយលោក ថេង ស្រេង លោក ថេង ហៀង និង លោកជំទាវ ថេង សុខលី។ អ្នកទាំងបីជាបងប្អូននឹងគ្នាបង្កើត ដែលមានគំនិត ចិត្តចង់លើកកម្ពស់ផលិតផល និងម៉ាកសញ្ញារបស់ខ្មែរ ក៏ដូចជាផ្តល់ការងារដល់ យុវជនខ្មែរផងដែរ។ ដោយមានឆន្ទៈដ៏ច្បាស់លាស់ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ អ្នកទាំង៣ ក៏បានសម្រេចបង្កើតក្រុមហ៊ុនមួយ រួមគ្នាឡើង ដោយផ្តោតលើការលើកកម្ពស់ សុខមាលភាព ភាពឆ្លាតវៃ និងការលូតលាស់ដូចបណ្តាប្រទេសជឿនលឿន ដល់កុមារកម្ពុជា។

កន្លងមកបាន ៦ឆ្នាំ ហើយនឹងបន្តទៅមុខដោយគ្មានដែនកំណត់ លោក ថេង ស្រេង បាននាំចូលនិងចែកចាយ ផលិតផលទឹកដោះគោម្សៅ បាឡាក់តាន់ (Balactan Premium Gold) ផ្តាច់មុខក្នុងទីផ្សាស្រុកខ្មែរយើង ហើយបើតាមព័ត៌មានរបស់ក្រុមហ៊ុនបានអោយដឹងថាទឹកដោះគោម្សៅ បាឡាក់តាន់ (Balactan Premium Gold) ដែលកំពុងចរាចរលក់រាល់ថ្ងៃនេះ គឺប្រើប្រាស់ជាភាសាជាតិយើងផងដែរ ដែលទាំងនេះហើយគឺជាមោទនភាពជាតិយើង ដែលការផលិតនៅឯប្រទេសអេស្ប៉ាញ តែមានភាសាខ្មែរ នៅពីលើសំបកកំប៉ុងឡើងក្រឡែតៗ ដែលនាំអោយបរទេសដែលធ្វើការជាមួយ និងកូនខ្មែរគ្រប់រូបកាន់តែយល់ច្បាស់អំពីការអភិវឌ្ឍនៃប្រទេសជាតិយើង ហើយរឿងដែលគួរអោយកត់សំគាល់ផងដែលនោះ គឺទឹកដោះគោម្សៅបាឡាក់តាន់ ជាអាហារូបត្ថម្ភកំរិតកំពូល ដែលដើរតាមស្តង់ដារចំណីអាហារ របស់ប្រទេសជឿនលឿន តែមានលក់នៅក្នុងប្រទេសយើងដែលជាប្រទេសកំពុងអភិវឌ្ឍ ហើយបាឡាក់តាន់សាកសមសម្រាប់អ្នកម្តាយសម្រាលដោយធម្មជាតិ និងដោយវះកាត់គឺអាចប្រើបានដូចគ្នា ព្រមទាំងគ្មានជាតិសណ្តែក និងប្រេងសណ្តែក ហើយមាន DHA ជំនួយការអភិវឌ្ឍខួរក្បាល ដល់ទៅ១៦០មីលីក្រាម លើសគេ និងជីវជាតិចញ្ចឹមពិសេសជាច្រើន ដែលផលិតផលស្រដៀងនឹងបាឡាក់តាន់ មិនអាចប្រៀបធៀបបានក្នុងពេលបច្ចុប្បន្ននេះ។

រំលឹកកត្តាដែលនាំអោយក្រុមហ៊ុន MTSL Investment co., ltd នេះបន្តជោគជ័យ ជាបន្តបន្ទាប់ទាំងឆ្លងកាត់សម័យកាលកូវីដ១៩ និងហេតុការផ្សេងៗជាសកល និងក្នុងស្រុក នោះគឺការធ្វើការងារជាក្រុម រាប់ចាប់តាំងពីថ្នាក់ក្រោម ដល់ថ្នាក់លើ ជាពិសេសគឺការចូលរួម ដោយផ្ទាល់ពីលោក អគ្គនាយក ថេង ស្រេង ដែលតែងតែចូលរួមគ្រប់សម្មភាពការងារ លើកទឹកចិត្ត តម្រង់ផ្លូវដល់ក្រុមការងារទាំងមូល។

លោក ថេង ស្រេង បានបញ្ចប់ថ្នាក់សិក្សាជាន់ខ្ពស់លើមុខជំនាញ និតិឯកជន នៅក្នុងសកលវិទ្យាល័យក្នុងស្រុកមួយ ដោយលោកពោរពេញទៅដោយចំនេះជំនាញ បទពិសោធន៍ ព្រមទាំងឆន្ទៈ នាំមកនូវសុខភាពរឺងមាំ ប្រាជ្ញាស្មារតីដល់កុមារកម្ពុជា ដែលជាទំពាំងស្នងឬស្សីនាពេលអនាគត ទើបលោកស្រលាញ់ពេញចិត្ត និងបំពេញការងារមួយនេះ ទោះជាហត់នឿយយ៉ាងណា ក៏ធ្វើដោយពេញចិត្ត៕

Share This Post: